មើលតែ IG story ក៏ដឹងថា Nadech នឹកហួងហែងគូដណ្ដឹងកម្រិតណាដែរ…អាការពេលឃើញខាងស្រីផុសរូបជាមួយញគេផ្សេង! មានរូបភាព

Nadech អនាគតកូនកំលោះរូបសង្ហាមានការឯកាជាខ្លាំង ផុសរូបគូដណ្ដឹងរូបស្រស់នៅក្នុង IG story ប្រាប់ថានឹក ថ្វីត្បិតតែខ្លីៗប៉ុន្ដែផ្អែមល្ហែមខ្លាំងណាស់

ជាគូស្នេហ៍តារាប្រុសស្រីមួយគូទៀតនៅក្នុងសិល្បៈដែលទទួលបានរហ័សនាមថាអ្នកឈ្លក់វង្វែងស្នេហ៍ប្រចាំប្រទេស សម្រាប់ Nadech Kugimiya ជាមួយនិងអនាគតកូនក្រមុំដ៏ស្រស់ស្អាត Yaya Urassaya ព្រោះពេលនេះត្រូវឃ្លាតឆ្ងាយពីគ្នាព្រោះតែត្រូវទៅបំពេញតួនាទីរបស់ខ្លួន នៅក្នុងថ្ងៃទី 6 មិថុនា ខាងប្រុសបានបានឡើងឆាកនៅរោងមហោស្រពរាជដាឡៃ ជាមួយនឹងតួនាទីរបស់ Sharif នៅក្នុង Fah Jarod Sai the Musical អាចនិយាយបានថាជាការសម្ដែងលើកដំបូងដែលទទួលបានកំលាំងចិត្តរាប់លានតែម្ដង

ព្រោះតែជាការសម្ដែងលើកដំបូងរបស់ Nadech ក្រៅពីទទួលបានកំលាំងចិត្តពីគ្រួសារនិងហ្វេនៗហើយ សាម៉ីខ្លួនបានទទួលកំលាំងចិត្តពីមនុស្សសំខាន់ក្នុងជីវិតគឺ Yaya  ផ្ញើរចេញមកពីប្រទេសបារាំង។ នៅពេលដែលនៅឆ្ងាយពីគ្នាបែបនេះ ធ្វើអោយក្ដីនឹករលឹកក្នុងចិត្តធ្ងន់ជាងភ្នំអញ្ចឹង

ជាក់ស្ដែងនៅក្នុងបណ្ដាញសង្គមរបស់ខាងប្រុសបានបង្ហាញអោយឃើញព្រឹត្តិកម្មខុសធម្មតា មានការផុសរូប Yaya  ចង់ប្រកាសប្រាប់ពិភពលោកថានឹកៗៗៗៗខ្លាំងណាស់

អត្ថបទដោយ : នីត្តា