កក់សក់ម្ដងអន់ចង់មួយជីវិត! Alek Theeradet ស៊ូដើម្បីជីវិត…..សាកល្បងកក់សក់នៅឡាវមិនមែនសើមតែក្បាលទេតែសើមទាំង……! មានរូបភាព

មានបទពិសោធន៍ជាច្រើនដែលត្រូវចង់ចាំពិតមែនហើយ សម្រាប់ដំណើរកំសាន្ដរដូវក្ដៅនៅប្រទេសឡាវ របស់តារាសម្ដែងប្រុសរូបសង្ហា Alek Theeradet 

ជាពិសេសជាមួយនិងសកម្មភាពកក់សក់ដែលសាម៉ីខ្លួនយកមកផុសនៅក្នុង IG ផ្ទាល់ខ្លួនឈ្មោះ @lekteeradetch ជាវីដេអូខណៈពេលដែល Alek កំពុងគេងកក់សក់សប្បាយៗនៅលើគ្រែកក់សក់ថែមទាំងមានប្រយោគសារអមជាមួយវីដេអូនេះថា “កក់សក់នៅឡាវ” ដោយរឿងនេះក្រៅពីបានឃើញរបៀបកក់សក់កំពូលថ្វីដៃពិតៗរបស់សាម៉ីខ្លួនហើយ

ក៏នៅមានវគ្គធ្វើអោយគ្រប់គ្នាត្រូវលាន់មាត់វ៉ាវ!!!ទៀតផង ព្រោះតែស្ទាយនៃការលាងសំអាតក្បាលរបស់ជាងប្រចាំហាង មិនមែនមើលថែសក់ក្បាលតែមួយមុខទេ ប៉ុន្ដែនៅលាងដល់មុខនិងកន្លែងផ្សេងៗរហូតដល់ស្អាតចេសទៀតផង

អត្ថបទដោយ : នីត្តា