រឿងថ្មីឬរឿងចាស់! Ploy Chermal ស៊ែប្រយោគសោកសៅរឿងស្នេហាធ្វើអោយអ្នកគាំទ្របារម្ភជាខ្លាំងព្រោះបន្ទាប់ពីស៊ែហើយបិទខមិនទៀត! មានរូបភាព

តារាសម្ដែងស្រី Ploy Cherma ក្រោយៗមកនេះនាងត្រូវបានគេចាប់អារម្មណ៍រឿងទំនាក់ទំនងស្នេហាជាខ្លាំង ព្រោះមុននេះមានអ្នកបណ្ដាញសង្គមភ្នែករហ័សសង្កេតឃើញភាពខុសប្លែកមួយចំនួននៅក្នុង IG របស់អ្នកទាំងពីរ ដោយម្នាក់ៗបាន unfollow គ្នា!? ដោយរឿងនេះមានដើមហេតុបែបណាក៏មិនឃើញ Ploy-Tong ចេញមកឆ្លើយតបដែរ

ប៉ុន្ដែពាក្យចរចាមរាមទាំងអស់នេះ Ploy បានឆ្លើយតបជាមួយរូបភាពផ្អែមល្ហែមក្នុងកម្មវិធីជប់លៀងខួបកំណើតរបស់ហៃសូស្រីស្អាត Warisa ring ធ្វើអោយហ្វេនៗអ្នកគាំទ្រត្រេកអរមានសង្ឃឹមឡើងវិញហើយនាំគ្នាចុចឡាយអោយអ្នកទាំងពីរភ្លាមៗ

នៅពេលថ្មីៗនេះ Ploy ក៏បានចេញមកស៊ែពាក្យពេជន៍ជាភាសាអង់គ្លេសដែលមានន័យទាក់ទងនិងរឿងទំនាក់ទំនងរបស់មនុស្សដែលបានជួបជាមួយមនុស្សគ្រប់ប្រភេទ ជួបទាំងអ្នកផ្ដល់ក្ដីសុខហើយនិងអ្នកផ្ដល់ភាពអស់សង្ឃឹម បន្ថែមដោយរូបបេះដូងពណ៌ស ក្រោយពីស៊ែហើយសាម៉ីខ្លួនបានបិទខមិនភ្លាមៗ ឃើញបែបនេះអ្នកគាំទ្រនាំគ្នាបារម្ភនិងឆ្ងល់ជាខ្លាំងថាមានរឿងអ្វីកើតឡើងចំពោះនាងអោយពិតប្រាកដ

អត្ថបទដោយ : នីត្តា