Ploy Chermarn ខ្លាចមហាជនកើតជំងឺស្ដ្រេសចេញមកឆ្លើយតបយ៉ាងច្បាស់ៗចំពោះរឿងរ៉ាវស្នេហាដែលគ្រប់គ្នាសង្ស័យ! មានរូបភាព

សំពាធពាក្យចរចារាមរឿងរ៉ាវស្នេហាបែកបាក់ កើតឡើងមិនចេះចប់អោយតែមានពត៌មានរឿងស្នេហាប្រះឆារបស់តារាៗផុសចេញលើបណ្ដាញសង្គមពេលណា ក៏គ្រប់គ្នាម៉ៃថាជាគូរបស់ Ploy Chermarn ដែរ

បន្ទាប់ពីមានពាក្យចរចាមរាមថា Ploy-Tong បាន unfollow គ្នានៅក្នុង IG មិនដឹងតាំងពីពេលណា ស្រមពេលដែលខាងស្រីចេញមកស៊ែពាក្យស្នេហាឈឺផ្សាជាភាសាអង់គ្លេសទៀត ដូច្នេះហើយទើបធ្វើអោយអ្នកបណ្ដាញសង្គមមានការព្រួយបារម្ភចំពោះទំនាក់ទំនងអ្នកទាំងពីរជាខ្លាំង

After Footer (Active) - damrei Mr1 Zone2

រហូតមកដល់ពេលថ្មីៗនេះ Ploy បានចេញមកស្រាយបំភ្លឺចំពោះរឿងនេះអោយដាច់ស្រាច់កុំអោយគ្រប់គ្នាពិបាកចិត្តពិបាកថ្លើមបន្ដទៀត នាងបានផុសរូបភាពក្នុង IG story កាន់ដៃគ្នា ហើយថេកទៅអោយខាងមិត្តប្រុសវ័យប្អូនជាមួយសារខ្លីៗថា “It’s not over yet, @twopee” (វានៅមិនទាន់ចប់ទេ)

ផុសនេះបានធ្វើអោយអ្នកគាំទ្រប្រញាប់ចូលទៅខមិនអោយបេះដូងអាយដលរបស់ខ្លួនភ្លាមៗ ថែមទាំងប្រាប់ថាត្រជាក់ចិត្តហើយពេលដឹងថាស្នេហាអ្នកទាំងពីនៅតែផ្អែមល្ហែមបែបនេះ

អត្ថបទដោយ : នីត្តា