Kimberly ស្លៀកប៊ីគីនីតូចៗសម្រាកផ្អែមល្ហែមជាមួយ Mark នៅមាត់ស្រះទឹកលើកនេះគ្រប់គ្នាចាប់អារម្មណ៍លើពោះរបស់នាងជាងព្រោះប្រហែលជា….! មានរូបភាព
បន្ទាប់ពីតារាសម្ដែងស្រីស្អាត Kimberly ធ្វើ review ដើរលេងនៅក្រៅប្រទេសម្នាក់ឯងផុសនៅក្នុង IG ព្រោះតែលោកប្ដីរូបសង្ហា Mark Prin ជាប់បំពេញធុរកិច្ចទើបត្រូវអោយនាងធ្វើរឿងនេះតែម្នាក់ឯងហើយវាពិតជាពិបាកខ្លាំងណាស់សម្រាប់នាង
ជាក់ស្ដែង Kimberly បានចេញមកផុសរូបភាពផ្អែមល្ហែមជាមួយស្វាមីខណៈពេលសម្រាកលំហែរកាយសប្បាយៗជាមួយគ្នា ហើយការដើរលេងលើកនេះអាចចាត់ទុកថាជាការទៅហានីម៉ូនក៏បាន រូបភាពនោះក៏មានអមជាមួយនិងសារថា “Just Arrived in Paradise”
ក្រៅពីរូបភាពផ្អែមល្ហែមរួមផ្សំជាមួយនិងទេសភាពដ៏ស្រស់ស្អាតនៃប្រទេសនេះហើយ ក៏នៅមានភាពស៊ិចស៊ីរបស់ Kimberly ផងដែរព្រោះសាម៉ីខ្លួនបានជ្រើសរើសយកឈុតប៊ីគីនីតូចៗមកស្លៀកអង្គុយស្វីតជាមួយ Mark យ៉ាងមានក្ដីសុខនៅក្នុងសណ្ឋាគារផ្កាយ 5
ប៉ុន្ដែឃើញថាក្បាលពោះរបស់នាងនៅរាបស្មើនៅឡើយ ដូច្នេះបញ្ជាក់ថានាងនៅមិនទាន់មានផ្ទះពោះនោះទេ បើបែបនេះមានតែចាំស្ដាប់ដំណឹងល្អបន្ដទៀតហើយ ហើយសង្ឃឹមថាបន្ទាប់ពីដើរលេងលើកនេះអាចនិងមានរឿងពញ្ញាក់ស្មារតីអ្នកគាំទ្រ
អត្ថបទដោយ : នីត្តា