តែ 2 ម៉ោងសោះដឹងរឿងបាត់! Nine Naphat ដាច់ចិត្តប្រកាសលក់ឡានទំនើបសេរីថ្មីរបស់ខ្លួនភ្លាមៗសូម្បីតែស្លាកលេខក៏មិនទាន់បានដាក់ផង! មានរូបភាព

សូមផ្ញើរមើលថែបន្ដរបស់សំណព្វចិត្តមួយទៀត សម្រាប់តួឯកប្រុសរូបសង្ហា Nine Naphat ដោយថ្មីៗនេះបានចេញមកប្រកាសដាក់លក់ឡានទំនើបសេរីខ្ពស់មួយគ្រឿងក្នុង IG ផ្ទាល់ខ្លួន

ដោយ Nine បានបានថតបង្ហោះរូបឡានគ្រប់ផ្នែកគ្រប់ជ្រុងដោយមានទាំងសរសេរប្រយោគសារដើម្បីរៀបរាប់ពីសភាពឡានថា “លក់បន្ដរបស់ជាទីស្រលាញ់  Mazda 990s Edition รุ่นพิเศษ Limted Edition light weight / Manual Transmission”

“ស្ថានភាពឡាននៅថ្មីនៅល្អទាំងអស់, Autozkin protective film installed around the car កំលាំងល្បឿន 1800 នៅមិនទាន់ចុះបញ្ជីនៅឡើយ ឆ្នាំ 2023 ស្រួលបើកខ្លាំងណាស់​  inbox for info”

រឿងនេះធ្វើអោយអ្នកគាំទ្រក្នុងបណ្ដាញសង្គមចូលទៅចុចឡាយយ៉ាងច្រើន ហើយនៅមានប្រាប់ទៀតថា ជាឡានមួយទឹកដែលនៅស្អាតខ្លាំងណាស់ ព្រោះសាម៉ីខ្លួនមើលថែយ៉ាងយកចិត្ត ប៉ុន្ដែប្រកាសលក់មិនដល់ 2 ម៉ោងផងក៏ឃើញ Nine ផុស “sold” ហើយបាត់

អត្ថបទដោយ : នីត្តា