Nonakul រៀបរាប់ពីស្ថានភាពពេលចាប់ផ្ដើមតាមញ៉ែអ្នកម៉ាក់កូនមួយស្រីស្អាត Aff Thaksaorn និងសេ្នហាដ៏ឈឺចាប់បំផុតក្នុងជីវិតមុននិងមានថ្ងៃនេះ! មានរូបភាព

ជាកំលោះរូបសង្ហាដែលធ្លាប់គិតថានិងឈប់អភិវឌ្ឍន៍ខ្លួនសោះឡើយ សម្រាប់តារាប្រុសវ័យក្មេង Non Chanon SantinatornkulNonakul ដែលនរណាៗក៏ដឹងថាលោកគឺជាអ្នកកំលោះវ័យក្មេងដែលពេញទៅដោយសមត្ថភាពក្នុងការសម្ដែង ទើបធ្វើអោយសាម៉ីខ្លួនទទួលជោគជ័យក្នុងការងារមួយនេះ

ហើយកាន់តែពិសេសទៅទៀតនោះនៅពេល Nonakul ត្រូវបានអញ្ជើញធ្វើជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធី Club Friday Show របស់  CHANGE2561 សាម៉ីខ្លួនបានបើកចិត្តនិយាយរៀបរាប់រឿងរ៉ាវជីវិតរួមទាំងស្នេហាគ្មានការលាក់លៀមព្រោះនេះជាលើកទីមួយដែលបានមកអង្គុយនិយាយរឿងទាំងអស់នេះ

ដោយសាម៉ីខ្លួនមានអារម្មណ៍ថាខ្លួនជាមនុស្ស  Introvert ដល់ថ្នាក់ត្រូវដើររកសៀវភៅបង្ហាញពីវិធីបង្កើតមិត្តទៀតផង រួមទាំងបើកចិត្តនិយាយរឿងស្នេហាដំបូងដែលចាប់ផ្ដើមលឿនហើយក៏ត្រូវបញ្ចប់ទៅលឿន ជាពិសេសវិធីសាស្ដ្រញ៉ែស្រីរបស់កំលោះ Introvert ម្នាក់នេះយ៉ាងម៉េចខ្លះ?

“ខ្ញុំជាមនុស្ស Introvert មិនចូលចិត្តនៅកន្លែងមានមនុស្សច្រើនព្រោះធ្វើអោយខ្ញុំមិនមាន Comfortable ទោះបីជាជួបអ្នកដែលស្គាល់គ្នាហើយក៏ដោយបើចូលបន្ទប់ទឹកហើយឃើញអ្នកស្គាល់ដើរមកខ្ញុំសុខចិត្តដើរវៀង ធ្លាប់ចូលទៅ​ក្នុង google ស្វែងរកវិធីបង្កើតមិត្តរបស់មនុស្ស Introvert (ញញឹម)

ទោះជា Introvert ក៏ហ៊ានញ៉ែមនុស្សស្រីខ្លះដែរ តែអត់អូសក្រឡាវែងឆ្ងាយទេ គឺនិយាយត្រង់ៗ សុំលេខទូរស័ទ្ទយកតែម្ដង សម្រាប់ស្នេហាដំបូងខ្ញុំបានសុំគាត់ធ្វើជាសង្សាបែបងាយៗ ពេលនោះដូចជាពេលដែលខ្ញុំទៅសមុទ្រហើយសរសេរអក្សរថាជាសង្សាគ្នាណា ខ្ញុំសរសេរវានៅលើខ្សាច់រួចខ្ញុំក៏ថតផ្ញើរទៅអោយខាងស្រីដូចសុំគាត់ធ្វើសង្សា វាពិតជាលឿនណាស់ព្រោះខ្ញុំស្គាល់គាត់ត្រឹមតែ 1 អាទិត្យប៉ុណ្ណោះ។ ចាប់ផ្ដើមលឿនវាបញ្ចប់ទៅក៏លឿនដូចគ្នា”

“ឈឺចាប់ខ្លាំងណាស់ចំពោះរឿងនេះ ថែមទាំងមានផុសក្នុង IG តាមធម្មតាខ្ញុំមិនចូលចិត្តផុសអីបែបនិងនោះទេជាពិសេសមានទាំងសន្យានិងខ្លួនឯងទៀតផង ប៉ុន្ដែពេលនោះយល់ថាអារម្មណ៍របស់យើងគាត់មិនឃើញតម្លៃ”

“ខ្ញុំឃើញបង Aff គាត់ដើរមកទាំងមុខធម្មជាតិអត់មានតុបតែងអ្វីទាំងអស់ ហើយធ្វើអោយខ្ញុំមានអារម្មណ៍ថាហេតុអ្វីបានជាបងគាត់ស្អាតយ៉ាងនេះ រូបពិតរបស់បងគឺពិតជាស្រស់ស្អាតជាងនៅក្នុងទូរទស្សន៍ទៅទៀត ខ្ញុំមានអារម្មណ៍ល្អចំពោះគាត់យល់ថាខ្លួនឯងចូលចិត្តគាត់ ចង់ស្គាល់គាត់តែមិនមែនក្នុងឋានៈជាបងស្រី បន្ទាប់ពីថតរឿងជាមួយគ្នាចប់ហើយក៏បបួលគាត់បែបងាយៗទៅញុំបាយជាមួយគ្នាបានទេបាទ បងមានកិច្ចការបន្ដទៀតទេ មានបានមើលរឿងនេះឬនៅ ពេលទៅមើលរឿងជាមួយគ្នាក៏ប្រាប់គាត់ថា….????

អត្ថបទដោយ : នីត្តា