Nine Naphat បើកចិត្តនិយាយរឿងម្ដាយផុសសារថាឯកាខណៈពេលខ្លួននាំ Baifern ដើរលេងក្រៅប្រទេស….កុំចេះតែទាញចូលគ្នា! មានរូបភាព

ធ្វើអោយហ្វេនៗ បង្ហាញការព្រួយបារម្ភមិនស្ទើរ សម្រាប់តារាសម្ដែងជើងចាស់ Moo Phim Phaka ក្រោយពីបានចេញមកផុសថា ឯកាខ្លាំងៗៗៗ ហើយមានអ្នកមួយចំនួនគិតថាអាចមកពីសាម៉ីខ្លួនរើទៅនៅខៅយ៉ៃតែម្នាក់ឯង ឬអាចមកពីកូនប្រុសជាទីស្រលាញ់ទៅដើរលេងជាមួយមិត្តស្រី Baifern Pimchanok ទៅដើរលេងក្រៅប្រទេស

ជាក់ស្ដេង (12 មិថុនា 2024) Nine ក៏បានចេញមកបើកចិត្តនិយាយរឿងនេះថា តាមពិតទៅវាជារឿងធម្មតាទេ មនុស្សយើងមានអារម្មណ៍ខុសៗគ្នា ភាពឯកាអាចកើតឡើងបានគ្រប់ពេល គ្រប់វ័យ ហើយវាអាស្រ័យលើខ្លួនយើងថាអាចចាត់ការអារម្មណ៍របស់ខ្លួនឯងយ៉ាងម៉េច ដំណោះស្រាយក៏មានច្រើនដែរ ដូចជា ទៅនៅជាមួយមិត្តភ័ក្ដ ទៅដើរលេង ទៅមើលរឿងស្ដាប់ភ្លេង ឬអ្នកខ្លះជ្រើសរើសយកការផុសនៅក្នុងបណ្ដាញសង្គម រឿងទាំងអស់នេះសុទ្ធតែអាចកើតឡើងលើមនុស្សគ្រប់គ្នា

អ្នកម៉ាក់គាត់ក៏មានមិត្តភ័ក្ដនៅជុំវិញខ្លួនរបស់គាត់​ ដូច្នេះគាត់អាចទៅដើរលេងបាន ទៅធ្វើកិច្ចកំសាន្ដណាមួយបាន តាមពិតទៅវាគ្មានអ្វីធំដុំទេ ត្រលប់មកវិញយើងក៏និយាយគ្នាដូចធម្មតា ទិញកាដូផ្ញើរ ដូចដែលប្រាប់អញ្ចឹងថាវាគ្មានអ្វីទេ រឿងអាម្មណ៍វាកើតឡើងបានគ្រប់គ្នា កុំចេះតែទាញចូលគ្នា ពេលនេះអ្នកម៉ាក់នៅបាងកក ម៉ាក់គាត់ទៅមកៗដើម្បីផ្លាស់ប្ដូរបរិយាកាសអោយកាន់តែល្អឡើង ខ្ញុំក៏ទៅរកគាត់ញឹកញាប់ពេលបានឃើញគាត់ញញឹមខ្ញុំក៏សប្បាយចិត្ត ពួកម៉ាកម៉ាក់គួអោយស្រលាញ់ណាស់

ចំណែកឯដំណើរកំសាន្ដជាមួយ Baifern ក៏សប្បាយរីករាយខ្លាំងណាស់ ពេលវេលាទំនេរត្រូវគ្នាល្មមទើបនាំគ្នាទៅដើរលេងខ្លះ បើសួរថាហេតុអ្វីបានជ្រើសរើសយកទីនោះ មកពីចូលចិត្តធម្មជាតិ ចូលចិត្តដើរ ចូលចិត្តសម្លេងទឹក ចូលចិត្តមើលដើមឈើបៃតងៗ ជាដំណើរកំសាន្ដដែលសប្បាយរីករាយ មនុស្សម្នាគួអោយស្រលាញ់ ពួកយើងសុទ្ធតែធ្វើការហត់នឿយខ្លាំងដូចគ្នាចឹងក៏នាំគ្នាទៅសម្រាកលំហែរខ្លះចាត់ទុកថាអោយកាដូខ្លួនឯង

ការដើរលេងលើកនេះធ្វើអោយពួកយើងស្គាល់គ្នាកាន់តែខ្លាំងជាងមុន ព្រោះដូចដែលប្រាប់ វាមិនមែនដំណើរកំសាន្ដសប្បាយៗតែវាជាដំណើរកំសាន្ដលុកលុយ យើងចូលចិត្តបែបនេះដូចគ្នា Baifern មិនចេះងិកង៉ក់សោះឡើយ ចាំជួយគ្នារហូត ខណៈពេលខ្ញុំនឹកម្ហូបថៃគាត់ក៏ធ្វើអោយញុំ ធ្វើអោយញុំជាច្រើនពេល ឆ្ងាញ់ គាត់ធ្វើអ្វីក៏ឆ្ងាញ់ដែរ

អត្ថបទដោយ : នីត្តា