អបអរសាទរ ម៉ាក់របស់ Bella បើកភ្លើងខៀវអោយកូនស្រីទាក់ទងនិង Will Chawin ព្រោះថាម្នាក់នេះពេញចិត្តម៉ាក់ខ្លាំងណាស់ជាមនុស្សល្អហើយនៅជា……! មានរូបភាព

អាចនិយាយបានថាបើកចំហរកាន់តែច្បាស់លាស់ឡើងរាល់ថ្ងៃ សម្រាប់ស្នេហាថ្មីរបស់តារាសម្ដែងស្រី Bella Ranee ជាមួយនិងកំលោះអ្នកជំនួញម៉ឺនលាន Will Chawin មិនថាទៅដើរលេងឬញុំអីឃើញថាខាងប្រុសតែងតែមានវិត្តមានចូលរួមជាមួយខាងស្រីជានិច្ច

ជាក់ស្ដែង (12 មិថុនា 2024) នៅពេលកញ្ញា Bella ហើយនិងអ្នកម៉ាក់ទៅចូលរួមកម្មវិធី Nine Entertainment Awards 2024 ថែមទាំងទទួលបានពាន់រង្វាន់គ្រួសារប្រចាំឆ្នាំ ទើបសាម៉ីខ្លួននិងអ្នកម៉ាក់ត្រូវបានសួរទាក់ទងនិងរឿងនេះ រួមទាំងលក្ខណសម្បត្តិរបស់អនាគតកូនប្រសារប្រុសផងដែរ

ដោយអ្នកម៉ាក់បាននិយាយប្រាប់ថា “ត្រូវតែចេះស្រលាញ់គ្រួសារ ត្រូវយកចិត្តទុកដាក់ មិនសាវ៉ា ហើយម្នាក់នេះគឺចេះយកចិត្តទុកដាក់មើលថែ ជាមនុស្សល្អ អគុណគ្រប់គ្នាដែលជាកំលាំងចិត្តដល់ Bella ម៉ាក់មិនថាអីទេបើកភ្លើងខៀវ ម៉ាក់បានជួបតាំងតែពីថ្ងៃទៅធ្វើបុណ្យនៅវត្តហើយ កម្មវិធីបុណ្យត្រូវជួប”

ចំណែកខាង Bella វិញក៏ឆ្លើយតបថា “វីដេអូដែលផុសទៅនោះយើងបានឃើញ Content នេះពីមុនមកហើយគួអោយស្រលាញ់ ទើបថតលេងជាមួយគ្នាទៅ គ្រប់គ្នាដែលរួមតុក៏នាំគ្នាសើច គាត់ក៏ចុះសម្រុងជាមួយមិត្តភ័ក្ដរបស់ខ្ញុំបានយ៉ាងល្អ គ្រប់គ្នាក៏គាំទ្រផ្ដល់កំលាំងចិត្ត បើសួរថាខ្ញុំបើកភ្លើងខៀវដែរទេ នេះជាពេលវេលាត្រូវសិក្សាមើលចិត្តគ្នា ហើយម៉ាក់បន្ថែមថា (ត្រូវប្រើពេលវេលា)”

អត្ថបទដោយ : នីត្តា