ចែ Mai មកធ្វើស៊ីផ្លូវចិត្តរបស់ហ្វេនៗទៀតហើយ….ឈុតហែលទឹកដូចជាតូចពេកហើយឬមួយចែយកឈុតកូនក្មេងមកស្លៀក?! មានរូបភាព

ក្លាយទៅជានារីស៊ិចស៊ីប្រចាំចិត្តរបស់ហ្វេនៗរួចរាល់ជាផ្លូវការហើយសម្រាប់ Mai Davika ហើយឃើញថានាងជានារីខ្លាំងធ្វើការស្ទើរតែគ្មានពេលដកដង្ហើមទៅហើយ កំលាំងនិងមាឌដូចសមគ្នាទាល់តែសោះ ប៉ុន្ដែនៅពេលមានពេលវេលាឈប់សម្រាកនាងក៏ជ្រើសរើសសម្រាកនៅផ្ទះច្រើនជាងការទៅដើរលេងឆ្ងាយៗ

ដោយថ្មីៗនេះ Mai បានចេញមកផុសបង្ហាញពីជីវិតរស់នៅក្នុងថ្ងៃទំនេរដែលបានសម្រាកនៅផ្ទះមានទាំងប្រយោគអមជាមួយរូបភាពថា  “Chilling at home is the best” ជារូបភាពខណៈពេលសាម៉ីខ្លួនលេងទឹកអាងយ៉ាងសប្បាយរីករាយ ថែមទាំងបង្រួតរាងមួយក្ដាប់ជាមួយឈុតហែលទឹកពណ៌សតូចដ៏គួអោយស្រលាញ់

After Footer (Active) - damrei Mr1 Zone2

ឃើញរូបដែលផុសមើលទៅដូចធម្មតាតែបើមើលខមិនបានដឹងថានាងប្រហារចិត្តហ្វេនៗរបស់នាងគម្រិតណា ម្នាក់ៗអោយរូប emoji រូបភ្លើងផងរូបបេះដូងផងដើម្បីបញ្ជាក់ពីអារម្មណ៍របស់ខ្លួនក្រោយពេលបានឃើញរូបរបស់ Mai

អត្ថបទដោយ : នីត្តា