ដំណឹងក្ដៅ! បាត់ខ្លួន May Jiranan តារាចម្រៀងជំនាន់ 90 ពីផ្ទះម្ដាយចេញមកសូមអង្វរអោយអ្នកបណ្ដាញសង្គមជួយតាមរកកូនស្រី! មានរូបភាព

ធ្វើអោយអ្នកបណ្ដាញសង្គមមានការបារម្ភជាខ្លាំងបន្ទាប់ពីបានដឹងដំណឹងថា May Jiranan បាត់ខ្លួនពីផ្ទះ ហើយផ្ញើរកំលាំងចិត្តដល់ក្រុមគ្រួសារយ៉ាងច្រើន

បន្ទាប់ពីប្រកាសដំណឹងតាមរក May Jiranan អតិតអ្នកចម្រៀងស្រីជំនាន់ 90 ដែលគ្រប់គ្នាបានស្គាល់ថាសាម៉ីខ្លួនបានសាងស្នាដៃចម្រៀងជាច្រើនទុកសម្រាប់ហ្វេនៗរីករាយកំសាន្ដ

After Footer (Active) - damrei Mr1 Zone2

រហូតមកដល់ពេលថ្មីៗនេះអ្នកម្ដាយរបស់តារាចម្រៀងរូបនេះបានចេញមកប្រកាសដំណឹងសុំអោយមហាជនជួយតាមរកកូនស្រីតាមរយៈហ្វេសបុកឈ្មោះ @Vagee Thunyacharoen ព្រមទាំងមានសរសេរលម្អិតពីមូលហេតុ និងពេលវេលាដែល May ធ្វើដំណើរចេញពីផ្ទះ រួមទាំងខោអាវដែលសាម៉ីខ្លួនពាក់ជាប់ខ្លួន បូករួមជាមួយនិងទីតាំងចុងក្រោយដែលកាមេរ៉ាសុវត្តិភាពចាប់បាន

“ម៉ែមានរឿងសុំអោយគ្រប់គ្នាជួយ ពេលនេះ (អូន May) អតិតតារាចម្រៀងជំនាន់ 90 បានបើកឡាន Honda Jazz  ពណ៌ស ស្លាកលេខ 4 កន 2708 ចេញពីផ្ទះទៅ តាំងតែម៉ោង 03ៈ05 នាទី កាលពីថ្ងៃអង្គារ៍ទី 18 ខែមិថុនា រហូតមកដល់ពេលនេះមិនអាចទាក់ទងបានទេ 

ការសម្របសម្រួលចុងក្រោយពីកាមេរ៉ារបស់ប៉ូលីសគឺស្ថិតនៅក្នុងស្រុក Khao Yoi ខេត្ត Phetchaburi វេលាម៉ោងប្រហែល 1:30 រសៀល

ប្រសិនបើនរណាបានឃើញឬអាចទាក់ទងគាត់បាន ករុណាទាក់ទងមកខ្ញុំជាបន្ទាន់ណាចា ម៉ែបារម្ភខ្លាំងណាស់ហើយក៏ស្ដ្រេសខ្លាំងណាស់ដែរ អូន May ពាក់អាវពណ៌ស ខោរូបដំរី”

អត្ថបទដោយ : នីត្តា