អួយចែៗធ្វើស៊ីផ្លូវចិត្តខ្លាំងណាស់! Yaya រៀបរាប់ពីជីវិតកន្លះឆ្នាំដំបូងដ៏សែនមានន័យប៉ុន្ដែក្នុងវីដេអូមានអ្នកគាំទ្រភ្នែកមុតពង្រីកឃើញ….! មានរូបភាព

តួឯកស្រីស្អាតសំណព្វចិត្តរបស់ហ្វេនៗយ៉ាង Yaya Urassaya បានចេញមកបើកបង្ហាញពីជីវិតរយៈកន្លះឆ្នាំថ្មីនេះ ផ្លូវជីវិតពិតជាមានរឿងគួអោយចាប់អារម្មណ៍ច្រើនណាស់ ហើយឃើញថានាងបានផ្លាស់ប្រែច្រើន

Yaya Urassaya ជាតារាស្រីដែលមានការងារច្រើនខ្លាំងណាស់ អាចនិយាយបានថាតារាងមួយថ្ងៃៗគឺពេញគ្មានចន្លោះមួយថ្ងៃណានោះទេ ហើយភាគច្រើនជាការងារក្រៅប្រទេសដែលត្រូវតម្រូវអោយនាងធ្វើដំណើរទៅចូលរួម និយាយរួមប្រសិនបើហ្វេនៗណាដែលតាមដានអូន Yaya ក្នុងមួយខែៗនិងឃើញថានាងធ្វើដំណើរទៅក្រៅប្រទេសញឹកញាប់ណាស់ គឺទៅមកៗ

ដោយសារតែមានឱកាសធ្វើការច្រើនយ៉ាងបែបនេះទើបធ្វើអោយសាម៉ីខ្លួនសុំប្រមូលទុករូបភាពខណៈពេលទៅចូលរួមធ្វើការផ្សេងៗ និងរបៀបជីវិតផ្ទាល់ខ្លួនរយៈពេលកន្លះឆ្នាំនេះទុកមើលលេងនិងទុកជាការចង់ចាំដ៏ល្អក្នុងជីវិត ក្នុងនោះនាងក៏បានសរសេរជាប្រយោគសារថា  “Half year mood something ប្រហែលៗនេះ”

ប៉ុន្ដែនៅក្នុងវីដេអូនោះ Yaya ពិតជាស៊ិចស៊ីខ្លាំងណាស់ពីមុនអាចបង្ហាញតិចៗតែពេលនេះលែងដូចមុនទៀតហើយគឺថាតាមគេតាមឯងគេប៊ីគីនីតូចបានយើងក៏បានដូចគ្នា

អត្ថបទដោយ : នីត្តា