Nonkul កំពូលអ្នកអួតសង្សា Aff ទិញបាយមកផ្ញើរដល់កន្លែងធ្វើការ….បើមិនលង់មិនកើតទេទាំងផ្អែមល្ហែមទាំងយកចិត្តបែបនេះ! មានរូបភាព

បង្អួតភាពផ្អែមល្ហែមប្រហារចិត្តអ្នកនៅលីវអោយអស់ផ្លូវដើរពិតមែនហើយ សម្រាប់តារាសម្ដែងស្រីស្អាតលំដាប់កូនមួយយ៉ាង Aff  Thaksaorn ជាមួយមិត្តប្រុសវ័យក្មេងជាង 10 ឆ្នាំ Nonkul-Chanon ដែលតែងតែចេញមកកៀកកើយគ្នាអោយឃើញជាញឹកញាប់

ហើយនៅពេលថ្មីៗនេះខាង Nonkul បានផុសវីដេអូក្នុង IG story ដែលបង្ហាញអោយឃើញ Aff  កំពុងអង្គុយទល់មុខញុំបាយអមជាមួយនិងសារអគុណខាងស្រីដែលបានទិញគុយទាវមាន់មកផ្ញើរ

After Footer (Active) - damrei Mr1 Zone2

ក្រោយមក IG របស់ polyplus_jad_hai បានស្គ្រីនសតរូបភាពព្រមទាំងបង្អាប់ភ្លាមៗថា  “#កំពូលអ្នកអួតសង្សាទិញគុយទាវមាន់មកផ្ញើរ…..ពួកអ្នកអត់គូរ ត្រូវរកបាយស៊ីខ្លួនឯងៗៗៗ @nonkul @aff_taksaorn”

ឃើញបែបនោះខាង Aff ក៏ចូលទៅខមិនឆ្លើយតបវិញភ្លាមថា “តែថ្ងៃច័ន្ទនេះ ត្រូវរកបាយញុំខ្លួនឯងទាំងគូរណាចា Aff&Ad”

អត្ថបទដោយ : នីត្តា