នៅតែទទួលបានកំលាំងចិត្តពីអ្នកគាំទ្រ និងគ្រួសាររហូត សម្រាប់ May Jiranan អតិតតារាចម្រៀងជំនាក់ 90 ដោយថ្មីៗនេះក្រោយពីសភាពផ្លូវចិត្តល្អប្រសើរឡើង សាម៉ីខ្លួនរួមទាំងអ្នកម៉ាក់ក៏បានបើក tick tock ឈ្មោះ May & Mom ដើម្បីធ្វើការឡាយផ្ទាល់និងនិយាយឆ្លើយឆ្លងឆ្លើយតបសំនួរជ្រៅរាក់របស់អ្នកគាំទ្រ ជាពិសេសនិយាយលម្អិតពីរឿងរ៉ាវទាក់ទងនិងហេតុការណ៍ចេញពីផ្ទះលើកនេះ
ថែមទាំងបើកចិត្តនិយាយពីរឿងរ៉ាវស្នេហា ដែលគ្រប់គ្នាតែងសួរថាធ្វើបែបនេះ ខ្លួននាងមិនមានអ្នកយល់ចិត្តទេឬអី?! ដោយសាម៉ីខ្លួនបាននិយាយថា បើរឿងទំនាក់ទំនង ពេលនេះប្រហែលជាត្រូវបញ្ឈប់សិនព្រោះត្រូវការប្រើពេលវេលាគិតពចារណាសិន ទោះបីជាខ្ញុំធ្លាប់និយាយទាក់ទងនិងគម្រោងភ្ជាប់ពាក្យនិងការរៀបការខ្លះៗហើយក្ដី….
“ក៏មិនបានតាំងចិត្តនិងសាងហេតុការណ៍អ្វីអោយកើតឡើងនោះទេ និងត្រលប់មកដូចដើមគឺបង្កើតក្ដីសុខនិងភាពសប្បាយរីករាយ មិនអោយគ្រប់គ្នាចូលមកហើយបាត់បង់កំលាំងចិត្ត នេះជាកន្លែងសម្រាប់ផ្ដល់ភាពសប្បាយរីករាយដល់គ្រប់គ្នាដូចដើម”
“តាមពិតទៅ ទើបតែមានសង្សាហើយយើងទាំងពីរក៏បាននិយាយរឿងគម្រោងរៀបការឬភ្ជាប់ពាក្យខ្លះៗហើយប៉ុន្ដែប្រហែលជាត្រូវផ្អាកសិន អាចនិងត្រូវបញ្ឈប់ ហើយធ្វើការពិចារណាសារជាថ្មី គ្រប់យ៉ាងដែលបានកើតឡើងព្រោះតែមានបញ្ហានេះចូលរួមមួយផ្នែកដែរ និងមានរឿងផ្សេងៗជាច្រើនទៀត
បើសួរថាមានសង្សាថ្មី វាពិតជាកើតឡើងលឿនណាស់ កំឡុងពេលនេះសុំផ្អាកសិនដើម្បីគិតពិចារណាចំពោះរឿងទំនាក់ទំនងមួយនេះអោយបានច្បាស់ មិនដឹងថាត្រូវឆ្លើយយ៉ាងមិចល្អទេ នៅមិនទាន់ច្បាស់ក្នុងចិត្តនៅឡើយ ចំណែកឯរឿងរៀបការឬភ្ជាប់ពាក្យអាចនិងផ្អាកសិន ឬមួយអាចនិងមិនកើតឡើងក៏ថាបាន រឿងនេះឆ្លើយមិនទាន់បានទេ”
ហើយក្រោយពី May ឆ្លើយតបសំណួរខាងលើចប់ សាម៉ីខ្លួនក៏បានច្រៀងចំរៀង ព្រោះអ្នកមែនទេ ជាបទចម្រៀងរបស់ The Innocent ថែមទាំងយំយ៉ាងខ្លាំង ឃើញបែបនោះអ្នកគាំទ្រក្នុងឡាយបានខមិនផ្ដល់កំលាំងចិត្តដល់នាងយ៉ាងច្រើន
អត្ថបទដោយ : នីត្តា