Baifern &​ Nine អាចនឹង​បែកបាក់គ្នា​ មូលហេតុដោយសារអ្នកម្តាយ Nine​ ទៀតហើយ​……..

ពេលនេះកំពុងតែមានពត៌មានល្បីថាBaifern &​ Nine អាចនឹង​បែកបាក់ ថ្មីៗនេះ មានការសង្ស័យថាគូស្នេហ៍ជនជាតិថៃ ដ៏ស្រស់ស្អាត Nine Naphat និង Baifern Bah បានបែកគ្នាហើយ ក្រោយដំណើរកម្សាន្តដ៏ផ្អែមល្ហែមនៅប្រទេសស្វីស។

Baifern ត្រូវបានអ្នកសារព័ត៌មានជាច្រើន សួរទាក់ទងនឹង Nine Naphat ប៉ុន្តែនាងបដិសេធមិនឆ្លើយ ដូច្នេះរហូតមកដល់ពេលនេះ ការបែកបាក់គ្នានេះ វានៅតែជាការស្មានប៉ុណ្ណោះ ហើយអ្នកទាំងពីរក៏នៅតែតាមដានគ្នា នៅលើ IG ដដែល។

After Footer (Active) - damrei Mr1 Zone2

ក្នុងនោះ សារព័ត៌មានថៃជាច្រើនបានចេញផ្សាយបញ្ហានេះជាបន្ត ដោយរង់ចាំការបញ្ជាក់ពីភាគីទាំងសងខាង ដោយសារនាងនិយាយថាវាមិនងាយស្រួលក្នុងការឆ្លើយសំណួរ រួចនាងក៏បានឆ្លើយសំណួរទាក់ទងនឹងកាលវិភាគការងារផ្សេងទៀតរបស់នាងវិញ។

បញ្ជាក់​: Nine បានបកស្រាយរួចហើយថាមិនមានអ្វីដូចការសង្ស័យនោះទេ។