ដូចការសង្ស័យមែនឬ? អ្នកគ្រប់គ្រង​ Baifern Pimchanok រូបភាពមួយសន្លឹកនេះឃើញហើយពិបាកទទួលយកណាស់! មានរូបភាព

នៅតែជាប្រធានបទក្ដៅដែលប្រិយមិត្តគ្រប់គ្នាផ្ដល់ភាពសំខាន់និងតាមដានជាប់រហូតសម្រាប់ពាក្យចរចាមរាមស្នេហាបែកបាក់របស់តារាសម្ដែងស្រី Baifern Pimchanok ជាមួយនិងមិត្តប្រុសរូបសង្ហា Nine Naphat 

ប៉ុន្ដែពាក្យចរចាមរាមចុងក្រោយនេះធ្វើអោយគ្រប់គ្នាសង្ស័យជាខ្លាំងថាតើមានរឿងអ្វីកើតឡើងចំពោះអ្នកទាំងពីរអោយពិតប្រាកដ? ព្រោះពាក្យលេចលឺទាំងអស់នោះបានប្រាប់ថាអ្នកទាំងពីរបានបិទឆាកស្នេហារួមរាល់ហើយ ហើយអ្វីដែលកាន់តែធ្វើអោយពាក្យចរចាមរាមខាងលើនេះមានភាគរយជារឿងពិតនោះគឺនៅពេល Baifern ទៅចូលរួមក្នុងកម្មវិធីហើយសុំមិននិយាយបកស្រាយចំពោះរឿងនេះ

After Footer (Active) - damrei Mr1 Zone2

រួមទាំងការផុសរូបភាពផ្សេងៗរបស់ខាងស្រីនៅក្នុង IG ក៏កាន់តែធ្វើអោយអ្នកគាំទ្រនៅមិនស្ងប់សុខនាំគ្នាចូលទៅខមិនសួរតែរឿងដដែលនេះយ៉ាងច្រើន រហូតមកដល់ពេលថ្មីៗនេះអ្នកគ្រប់គ្រងរបស់នាងចេញមកផុសរូបភាពរបស់ Baifern នៅក្នុង IG story ជារូបខភាពខណៈពេលសាម៉ីខ្លួនអោបកូនឆ្កែរបស់ខ្លួន មើលទៅហាក់បីដូចជាអារម្មណ៍សោកសៅខ្លាំង ហើយអ្វីដែលសំខាន់គឺរូប emoji រូបដៃពីរជាសញ្ញាប្រាប់ថាស៊ូៗរួមជាមួយនិងបេះដូងពណ៌ស តើនេះជាសញ្ញាផ្ដល់កំលាំងចិត្តដល់សាម៉ីខ្លួនមែនទេ?​

អត្ថបទដោយ : នីត្តា