ដាច់បាយដាច់ទឹក! Noom Kanchai មានអ្នកខលសួរមិនឈប់សួររឿង Nine-Baifern រហូតដល់ទ្រាំលែងបានចេញមកនិយាយមួយមើល! មានរូបភាព

ពិតជាប្រធានបទក្ដៅមែន ព្រោះមួយរយៈនេះម្នាក់ៗចាប់អារម្មណ៍តាមដានច្រើនខ្លាំងណាស់នៅលើបណ្ដាញសង្គម សម្រាប់ទំនាក់ទំនងរបស់ Baifern Pimchanok ជាមួយមិត្តប្រុសរូបសង្ហា  Nine Napat បន្ទាប់ពីមានពត៌មានផ្សព្វផ្សាយថាអ្នកទាំងបានបិទឆាកស្នេហាផ្អែមល្ហែមនេះហើយ

នៅពេលថ្មីៗនេះ Noom Kanchai សិស្សច្បងយល់ចិត្តរបស់អ្នកទាំងពីរ បានចេញមកនិយាយក្នុងកម្មវិធី Khao Sai Khai នៅពេលមានគេខលមកសួរនាំរឿងរ៉ាវនេះច្រើនណាស់

After Footer (Active) - damrei Mr1 Zone2

ដោយ Noom សុំលើកដៃសំពះព្រមទាំងប្រកាសប្រាប់យ៉ាងច្បាស់លាស់ថា “ថ្ងៃនេះមានអ្នកខលមករកខ្ញុំពេញមួយថ្ងៃ រឿង Nine ជាមួយ Baifern សុំអះអាងខ្ញុំពិតជាមិនដឹងមែន មិនចាំបាច់ខលមកទៀតនោះទេ”

រឿងនេះធ្វើអោយហ្វេនៗនាំគ្នាចូលទៅខមិនចំពោះភាពគួអោយខ្នាញ់របស់សាម៉ីខ្លួនច្រើនណាស់ ហើយក៏រងចាំស្ដាប់ការបកស្រាយពីសាម៉ីខ្លួនទាំងពីរចំពោះរឿងនេះឆាប់ៗ

អត្ថបទដោយ : នីត្តា