មែនទែនហើយ! ឪពុករបស់ Baifern ចេញមកផុសរូបកូនស្រីព្រមទាំងនិយាយបែបនេះថា…….ជាការផ្ដល់កំលាំងចិត្តដល់កូនស្រីជាទីស្រលាញ់! មានរូបភាព
នៅក្រោមការរិះគន់ដ្រាម៉ា និងពាក្យចរចាមរាមជាច្រើននៅលើបណ្ដាញសង្គមអាចនិងប៉ះពាល់ដល់ចិត្តគំនិត ឬអារម្មណ៍ខ្លះៗតែក៏ស្របពេលជាមួយគ្នានោះក៏មានរឿងដែលត្រូវអបអរសាទរមកដំណាលគ្នាផងដែរ សម្រាប់តួឯកស្រីពេញទៅដោយសមត្ថភាពយ៉ាង Baifern-Pimchanok បានញញឹមប៉ោងថ្ពាល់ខ្លះ
នៅពេលថ្មីៗនេះមានចំនួនអ្នក follow IG របស់នាង @baifernbah ច្រើនឈានទៅដល់ 13 លាននាក់ នេះចាត់ទុកថាជាជោគជ័យមួយក៏គួអោយរីករាយ ហើយទាំងអស់នេះក៏សុទ្ធតែជាក្ដីស្រលាញ់និងការគាំទ្រពីបណ្ដារហ្វេនៗ
ចំណែកឯលោកប៉ា Niphon វិញរីករាយសប្បាយចិត្តជំនួសកូនស្រីមិនស្ទើរទេ ព្រោះឃើញផុសរឿងរ៉ាវទាំងអស់នេះនៅក្នុង IG story ផ្ទាល់ខ្លួន @baifern_daddy ព្រមទាំងសម្ដែងក្ដីរីករាយដោយប្រយោគខ្លីៗថា “Congratulations for 13 M. followes”
ពេលដែលបានឃើញបែពនេះហើយក៏អាចដឹងបានថាគ្រួសារមួយនេះគួអោយស្រលាញ់កម្រិតណា ហើយតែងតែនៅគាំទ្រលើកទឹកចិត្តដល់គ្នាជានិច្ច ពិតជាគ្រួសាររីករាយនិងកក់ក្ដៅពិតៗ
អត្ថបទដោយ : នីត្តា