Bella ទោះនៅមិនទាន់មានរូបភាពគូរកៀកកើយផ្អែមល្ហែមដូចគេតែក៏ដឹងថានៅជាមួយគ្នាស្ទើរតែគ្រប់កន្លែង-រូបស៊ិចស៊ី cation ស្វីត! មានរូបភាព

បេះដូងត្រលប់មកកក់ក្ដៅនិងស្រស់ស្រាយវិញម្ដងទៀតហើយ សម្រាប់តួឯកស្រីម៉ឺនលានយ៉ាង Bella-Ranee ព្រោះបន្ទាប់ពីសាម៉ីខ្លួនចេញមកទទួលស្គាល់ការពិតថាកំពុងតែសិក្សាមើលចិត្តគ្នាជាមួយកំលោះអ្នកជំនួញម៉ឺនលានរូបសង្ហាលោក Wil-Chawin រួមមកឃើញថាសាម៉ីខ្លួនរីករាយស្រស់ស្រាយខ្លាំងណាស់

រហូតមកដល់ពេលថ្មីៗនេះ Bella បានចេញមកបង្ហោះរូបភាពចែករំលែកស្នាមញញឹមស្រស់ស្រាយនៅលើបណ្ដាញសង្គមសារជាថ្មីម្ដងទៀត ព្រមទាំងមានបង្អួតភាពស៊ិចស៊ីតិចៗដើម្បីអង្រួនចិត្តហ្វេនៗខ្លះជាមួយនិងអាវក្នុងតូចលំអដោយរូបផ្កាកូលាប ប៉ុន្ដែអ្វីដែលកាន់តែធ្វើអោយគ្រប់គ្នាចាប់អារម្មណ៍បំផុតនោះគឺប្រយោគដែលនាងបានសរសេរអមជាមួយរូបភាពថា “ហេតុអីទៅ គ្រាន់តែចង់ផ្អែមល្ហែមខ្លះតើ” 

After Footer (Active) - damrei Mr1 Zone2

ឃើញបែបនេះហើយបើហ្វេនៗនៅស្ងៀតទើបចំលែក ម្នាក់ៗខមិនបង្អាប់ពេញបណ្ដាញសង្គម ថែមទាំងសរសើរថាសាម៉ីខ្លួនពិតជាស្រស់ស្អាតខ្លាំងណាស់ មានពន្លឺរស្មីពិតៗ

អត្ថបទដោយ : នីត្តា