ស្វីតឥតល្ហែស្វីតមិនចេះហត់! Nadech កាត់សក់សេះ Yaya សំណព្វចិត្តតែលទ្ធផលដែលទទួលបានគឺថាសើចចុកពោះព្រោះ……! មានរូបភាព

ជីវិតស្នេហាផ្អែមល្ហែមមិនចេះឈប់មិនចេះចប់សម្រាប់គូរស្នេហ៍តារាថៃល្បីឈ្មោះយ៉ាង Nadech Kugimiya និង Yaya Urassaya ប​ន្ទាប់ពីលុតជង្គង់សុំរៀបការរួមមកគឺឃើញថាអ្វីៗក៏បានផ្លាស់ប្ដូរ ជីវិតរីករាយជាងមុន បើកចំហជាងមុន ហើយក៏ស្វីតដាក់គ្នាជាងមុនដែរចា

យ៉ាងជាក់ស្ដែង (26 មិថុនា 2024) Yaya ក៏បានចេញមកបង្អួតវីដេអូដែរ Nadech ប្រែកាយជាជាងកាត់សក់ ជួយកាត់សក់សេះអោយមិត្តស្រី មើលទៅតាំងចិត្តក្នុងការកាត់សក់អោយស្ទើរតែមិនហ៊ានដកដង្ហើមទេ ទោះបីខំយ៉ាងណាក៏នៅមានចន្លោះភ្លាត់ស្នៀតបន្ទិចដែរ ប៉ុន្ដែមិនមានការស្ដីបន្ទោសតែផ្ទុះសំណើចទាំងគូរវិញ មើលទៅជីវិតគូរមួយគូនេះពិតជាគួអោយស្រលាញ់មែន

វីដេអូខាងលើនេះផុសចេញទៅលើបណ្ដាញសង្គមមិនបានប៉ុន្មាននាទីផងចំនួនអ្នកឡាយមានរាប់ពាន់ ថែមទាំងមានខមិនបង្អាប់អ្នកទាំងពីរយ៉ាងច្រើនទៀត ព្រោះតែមួយគូរនេះពិតជារស់រវើក ទាំងផ្អែមល្ហែមទាំងគួអោយស្រលាញ់ ជាពិសេសក្នុងវីដេអូនោះហ្វេនៗនៅចាប់អារម្មណ៍រូបរាងរបស់ខាងប្រុសក្នុងកញ្ចក់ផងដែរ ព្រោះឃើញសាច់ដុំណែនៗតែម្ដងចា ស៊ិចស៊ីចំនួសខាងស្រីពិតៗ

អត្ថបទដោយ : នីត្តា