កម្មវិធីលាភាពនៅលីវ Matt Peeranee ត្រៀមខ្លួនចូលរោងការឆាប់ៗនេះហើយតែចុងបញ្ចប់នៃកម្មវិធីមានរឿងដែលធ្វើអោយអនាគតកូនក្រមុំស្រែកស្ទើរបែកបន្ទប់ព្រោះ….! មានរូបភាព

អនាគតកូនក្រមុំបន្ទាប់នៅក្នុងវិស័យសិល្បៈយ៉ាង Matt Peeranee ខណៈពេលនេះជីវិតគឺកំពុងតែ Pink Pink ព្រោះចាប់តាំងពីបើកបង្ហាញខ្លួនគូរដណ្ដឹងរួមមកឃើញថាអ្នកទាំងពីរបានកាន់ដៃគ្នាទៅដើរលេងនៅក្រៅប្រទេសជាច្រើនកន្លែង សប្បាយរីករាយនិងជីវិតគូរយ៉ាងពេញទំហឹង

ជាក់ស្ដែងក្រុមមិត្តភ័ក្ដអ្នកស្និតស្នាលជាច្រើននាក់បានរៀបចំកម្មវិធីលាភាពនៅលីវអោយ Matt កម្មវិធីពេញទៅដោយភាពកក់ក្ដៅនិងភាពសប្បាយរីករាយ ក្រៅពីនាំគ្នាកូមិត្តរបស់សាម៉ីខ្លួនដែលមកចូលរួមកម្មវិធីមិនគ្រប់ហើយ ក៏នៅមានកូកំលោះៗមិត្តសម្លាញ់របស់ Matt បន្ថែមទៀតផងដែរ និយាយរួមគឺថាម្នាក់ៗសប្បាយរីករាយខ្លាំងណាស់ ឃើញបែបនេះហើយក៏មិនប្រាកដដែលថាតើនរណាសប្បាយជាងនរណាទេ មិនដឹងថាម្ចាស់កម្មវិធីសប្បាយជាងឬអ្នកចូលរួមសប្បាយជាងទេ

ប៉ុន្ដែនៅពេលបញ្ចប់កម្មវិធីក៏មាន surprise ធ្វើអោយម្ចាស់កម្មវិធីស្រែកមិនបារម្មណ៍ស្អាត ព្រោះតែមិត្តសម្លាញ់ពាក់មុខរបស់គូរដណ្ដឹងនាងពេញទាំងកម្មវិធីតែម្ដង…..ចឹងៗអីមិនអោយស្រែកយ៉ាងម៉េច

អត្ថបទដោយ : នីត្តា