Nine ចេញមកនិយាយជាលើកដំបូងសូមអង្វរអោយគ្រប់គ្នាឈប់គិតឬយល់ឃើញតាមតែគំនិតខ្លួនឯងបារម្ភខាងម៉ាក់ Moo-Baifern-គ្រួសារប៉ះពាល់កាន់តែខ្លាំង! មានរូបភាព

បន្ទាប់ពីគូរស្នេហ៍ផ្អែមល្ហែម Nine Naphat និង Baifern Pimchanok ធ្លាក់ជាគោលដៅរឿងពាក្យចរចាមរាមស្នេហាបែកបាក់មិនអាចបន្ដទៅមុខ ជាពិសេសម្នាក់ៗគិតថាមូលហេតុគឺមកពីម្ដាយខាងប្រុសមិនពេញចិត្ត ទើបធ្វើអោយ Moo Phim រួមទាំង Nine-Baifern ទទួលរកការរិះគន់ជាច្រើននៅលើបណ្ដាញសង្គម

រហូតមកដល់ពេលថ្មីៗនេះ (26 មិថុនា 2024) ខាង Nine បានចេញមកនិយាយជាលើកដំបូងចំពោះប្រធានបទខាងលើនេះ ដោយលោកបានផុសសារបកស្រាយនៅក្នុង IG ផ្ទាល់ខ្លួនថា “សូមអនុញ្ញាប្រើបណ្ដាញសង្គមផ្ទាល់ខ្លួនក្នុងការបកស្រាយដើមហេតុណាបាទ មុននិងគ្រប់គ្នាគិតសង្ស័យ ឬធ្វើអោយរឿងរ៉ាវកាន់តែរីករាយដាលខ្លាំងជាងនេះ ព្រោះតែមានការចែករំលែកមិនច្បាស់លាស់ពីម្នាក់ទៅម្នាក់ និងជាធ្វើអោយ Baifern និងគ្រួសារ រួមទាំងរូបខ្ញុំផ្ទាល់ជាមួយអ្នកម៉ាក់ទទួលផលប៉ះពាល់ខ្លាំង

ខ្ញុំសុំពេលចាត់ការបញ្ហាទាំងអស់នេះបន្ទិចសិនណាបាទ ហើយខ្ញុំនិងចេញមកនិយាយបកស្រាយបញ្ជាក់ដោយខ្លួនឯងផ្ទាល់ម្ដងទៀត ហើយខ្ញុំក៏សូមអគុណចំពោះកំលាំងចិត្តដែលគ្រប់គ្នាផ្ញើរមកខ្ញុំនិង Baifern ពិតជាអគុណខ្លាំងណាស់”

អត្ថបទដោយ : នីត្តា