អ្នកក្រោយគេច្បាស់លាស់! Taew Nathaporn ស្រក់ទឹកភ្នែកព្រោះតែហៃសូ Nai លុតជង្គង់សុំរៀបការបញ្ជាក់ក្ដីស្រលាញ់ដែលគ្រប់តែងតែគិតថាមិនអាចទៅរួម! មានរូបភាព

សម្លេងរំភើបស្រែកលាន់រំពង!!! ដោយសារតែហ្វេនៗអ្នកលេងបណ្ដាញសង្គមជាច្រើនតែងតែចាប់អារម្មណ៍តាមដានមួយគូនេះខ្លាំងដូចគ្នាថាពេលណានិងមានដំណឹងល្អដូចគូផ្សេង សម្រាប់គូរបស់ Taew Nathaporn និងហៃសូ Nai 

ហើយថ្មីៗនេះ Taew ក៏ទើបតែសម្ដែងក្ដីរីករាយអបអរសាទរដល់មិត្តសម្លាញ់ក្នុងក្រុម Matt Peeranee ដែលទើបតែបានមិត្តប្រុសលុតជង្គង់សុំរៀបការកាលពីប៉ុន្មានខែមុននេះ ហើយពេលនេះក៏ដល់វេនរបស់សាម៉ីខ្លួនវិញម្ដង ដោយខាងប្រុសបានធ្វើ surprise សុំនាងរៀបការជាផ្លូវការចំពោះមុខមិត្តភ័ក្ដអ្នកបណ្ដាញសង្គមទូរទាំងប្រទេស រឿងនេះបានធ្វើអោយ Taew ហូរទឹកភ្នែកដោយក្ដីរំភើបដែលមិនអាចពណ៌នាបាន ជាពិសេសបានបង្អួតចិញ្ចៀនពេជ្រដ៏ធំនៅលើដៃនាង

ខាងហៃសូ Nai និងបងប្រុសក៏មិនអោយស្ងាត់បណ្ដាញសង្គមដែរគឺនាំយករូបភាពនិងសកម្មភាពក្នុងឱកាសពិសេសនេះយកមកចែករំលែកដល់ហ្វេនៗបានដឹងលឺនិងជាសាក្សីស្នេហ៍ដល់អ្នកទាំងពីរផងដែរ ហើយក៏ទុកជាការស្វាគមន៍អនាគតកូនប្រសារស្រីនិងចូលមកជាសមាជិកក្នុងគ្រួសារម្នាក់ទៀត អមជាមួយនិងប្រយោគសារខ្លីៗនិងគួអោយស្រលាញ់ថា  “Welcome to our crazy fam sister!!!! Congrats Pran n Taew”

អត្ថបទដោយ​ : នីត្តា