Nine សម្លាប់ពាក្យចរចាមរាមរឿងស្នេហាប្រេះឆាជាមួយ Baifern ដោយការផ្ញើរកាតជូនពរខួបកំណើតទៅអោយ…….! មានរូបភាព

សម្រាប់ទំនាក់ទំនងរបស់ Nine Naphat និងមិត្តស្រី Baifern Pimchanok ត្រូវបានគេសង្ស័យថាប្រេះឆាមិនអាចដើរទៅមុខបន្ដទៀតបាន​ ហើយក៏មានពាក្យចរចាមរាមជាច្រើនបានផុសឡើងក្នុងបណ្ដាញសង្គម និងបង្កអោយមានការរិះគន់ផ្សេងៗដល់អ្នកទាំងបី ជាពិសេសម៉ាក់របស់ Nine 

ហើយមុននេះខាង Nine ក៏បានចេញមកផុសបកស្រាយថាខ្លួនសុំពេលដោះស្រាយបញ្ហាទាំងអស់នេះសិន ព្រោះខ្លួនមិនចង់អោយគ្រួសារខាងមិត្តស្រីនិងគ្រួសាររបស់ខ្លួនទទួលផលប៉ះពាល់ធ្ងន់ជាងនេះ នៅពេលគ្រប់យ៉ាងអូខេហើយខ្លួននិងចេញមកស្រាយបញ្ជាក់ដោយខ្លួនឯង ប៉ុន្ដែថ្មីៗនេះមានរូបភាពដែលធ្វើអោយគ្រប់គ្នាយល់ច្រឡំកាន់តែខ្លាំងព្រោះនៅពេលដែល Baifern ធ្វើខួបកំណើត surprise អ្នកចាត់ការផ្ទាល់ខ្លួន ហើយមិនឃើញស្រមោលរបស់ Nine ចូលរួម មើលទៅពាក្យចរចាមរាមកាន់តែផ្ទុះខ្លាំងទៅទៀត

ប៉ុន្ដែជាក់ស្ដែងខាង Nine ក៏បានធ្វើការផុស IG story របស់អ្នកចាត់ការផ្ទាល់ខ្លួនរបស់ Baifern ម្ដងទៀត ព្រោះផុសរបស់អ្នកចាត់ការផ្ទាល់ខ្លួន Baifern បានអគុណដល់ Nine ដែលបានផ្ញើរផ្ទែឈើមកអោយ ថែមទាំងមានកាតជូនពរដល់ខ្លួនថា  “Happy Birthday ណាបាទ”

អត្ថបទដោយ : នីត្តា