ការពិតត្រូវបានលាតត្រដាង Prang Kanyaran និយាយគ្មានសល់ពីហេតុផលដែលមិនព្រមរៀបការជាមួយ Tong ទោះបីខាងប្រុសលុតជង្គង់សុំរៀបការហើយក្ដី! មានរូបភាព

ដោយសារតែមានឱកាសនិយាយរឿងស្នេហារឿងបេះដូងនិងចែករំលែកពីបទពិសោធន៍ស្នេហាក្នុងកម្មវិធី  Live Lesson ក្នុងយូធូប  One connection

លើកនេះតួឯកស្រីរូបស្រស់យ៉ាង Prang Kanyaran បានបើកចិត្តនិយាយដោយគ្មានភាពលាក់លៀម ពីរឿងរ៉ាវជាច្រើនដែលមិនមាននរណាម្នាក់ធ្លាប់ដឹងពីមុន រួមទាំងរឿងដែលគ្រប់គ្នាកំពុងសង្ស័យ គឺមូលហេតុអ្វីដែលខ្លួននិងអតិតមិត្តប្រុស Tong Toupee ត្រូវបិទឆាកស្នេហាដ៏ផ្អែមល្ហែមមួយនេះ ទាំងដែលខាងប្រុសបានលុតជង្គង់សុំខ្លួនរៀបការហើយ

“ខ្ញុំជាមនុស្សច្បាស់លាស់រឿងស្នេហា ច្បាស់លាស់រឿងទំនាក់ទំនង តែក៏មិនមែនតឹងតែងពេកទេ ហើយម្យ៉ាងទៀតខ្ញុំស្រលាញ់នរណាហើយគឺស្រលាញ់អស់ពីចិត្ត ហើយតាំងចិត្តថានិងរស់នៅក្នុងទំនាក់ទំនងនោះអោយយូរបំផុតតាមដែលអាចធ្វើទៅបាន ចំណែកឯទំនាក់ទំនងណាដែលមិនច្បាស់លាស់ឬយល់ថាមិនមែន គឺខ្ញុំអោយបានត្រឹមតែឋានៈមិត្តភ័ក្ដ ជាពិសេសគឺមិនចូលចិត្តអោយនរណាមកញ៉ែ ព្រោះខ្ញុំជាមនុស្សឆ្គួតនិងព្រហ្មលិខិត វាត្រូវតែមានអារម្មណ៍ចេញពីខាងក្នុង មកពីខ្ញុំចង់អោយគាត់ស្គាល់ខ្ញុំអោយច្បាស់ជាងនេះសិន មិនមែនត្រឹមតែភ្នែក

ពេលខ្ញុំនៅជាមួយសង្សាគឺខ្ញុំច្បាស់លាស់ ចង់ធ្វើអ្វី ចង់បានអ្វី ចង់ទៅណា ខ្ញុំក៏ប្រាប់ពីតម្រូវការរបស់ខ្ញុំទាំងអស់ មិនដែលមានម្ដងណាដែលអោយគេមកអង្គុយដៅចិត្តនោះទេ និស័យរបស់ខ្ញុំតឹងរឹង បើខ្ញុំខឹងខ្ញុំនិងប្រាប់តែម្ដង តែខ្ញុំមិនដែលប្រើពាក្យអសុរោះនោះទេ”

“ពេលនោះត្រូវបានសុំរៀបការហើយ និយាអូខេរួមទៅហើយ ប៉ុន្ដែចុងក្រោយរឿងនេះមិនអាចកើតឡើង ដូច្នេះហើយហេតុការណ៍នេះធ្វើអោយខ្ញុំគិតឃើញថា ពេលយើងជាសង្សានិងគ្នាវាគឺជារូបភាពមួយ តែពេលយើងក្លាយជាគ្រួសារវាក៏បានក្លាយទៅជារូបភាពជាច្រើនទៀត ដែលយើងត្រូវទទួលខុសត្រូវ ពេលនោះទំនាក់ទំនងវាទៅមុខលែងទៅរួមពិតមែន

ខ្ញុំចូលចិត្តធម្មជាតិ ខ្ញុំមិនចូលចិត្តអោយនរណាមកផ្លាស់ប្ដូរខ្លួនឯងសម្រាប់ខ្ញុំច្រើន ព្រោះខ្ញុំៗក៏មិនចង់ផ្លាស់ប្ដូរខ្លួនឯងដូចគ្នា ដល់ថ្នាក់ត្រូវមកអង្គុយគិតហើយមានអារម្មណ៍ថា (បើផ្លាស់ប្ដូរដើម្បីទៅជាមួយនរណាម្នាក់ ត្រូវតែច្បាស់ក្នុងចិត្តថាអ្វីដែលយើងផ្លាស់ប្ដូរ យើងអាចធ្វើបានអស់មួយជីវិត) ព្រោះចង់អោយគិតបន្ទិចថា យើងអាចធ្វើបានអស់មួយជីវិតដែរឬអត់

ជាគំនិតមួយដែលយើងទាំងពីរអង្គុយដោះដូរយោបល់គ្នាថា ប្រសិនបើវាទៅមុខមិនរួមពិតមែន យើងមិនគួរៀបការនោះទេ”

អត្ថបទដោយ​ : នីត្តា