ហាកទើបតែលែងប្ដីតើ! Yogurt Natthachat ត្រៀមខ្លួនយកកូនជាមួយអនាគតស្វាមីរួចរាល់ហើយ…..គ្រប់គ្នាកំពុងឆ្ងល់តើម្នាក់ណា? មានរូបភាព

បន្ទាប់ពីលែងលះស្វាមីហើយនៅលីវបែបស្រីស្អាតខ្លួនមួយហើយ ក៏អាចនិយាយបានថាពេលនេះតារាបង្ហាញម៉ូដ Yogurt Natthachat  កាន់តែជាទីចាប់អារម្មណ៍រឿងការងារវិញគឺថាពេញៗតែម្ដង មិនថាការចូលរួមកម្មវិធីផ្សេងៗ ឬការសម្ដែងគឺតម្រង់ជួរគ្នាទាក់ទងសុំរួមការងារជាមួយ រួមទាំងកម្មវិធីជជែកផ្សេងៗទៀត ក្នុងចំណោមនោះក៏មាន On the way with Chom ដែលមាន Chompoo ជាពិធីករ ក្នុងកម្មវិធីនោះ Yogurt ក៏បាននិយាយទាក់ទងនិងការផ្ញើរមេជីវិតញីដើម្បីត្រៀមខ្លួនយកកូននៅពេលខាងមុន

ដោយ Yogurt ឆ្លើយតបថា “ខ្លួនឯងក៏ចំលែកក្នុងចិត្តដែរ ព្រោះកាលមុនខ្ញុំមិនដែលមានគំនិតចង់មានកូនកូនអីទេ វាមិនមែនអាស្រ័យលើតែខ្ញុំម្នាក់ឯងនោះទេក្នុងការបង្កើតគ្រួសារព្រោះវាត្រូវស្ថិតលើដៃគូរបស់យើងដែរ ពេលនោះយើងទាំងពីរនាក់មានគំនិតថាយើងនិងមិនយកកូននោះទេ តែនៅពេលនេះខ្ញុំរងចាំអនាគតស្វាមីថ្មីរបស់ខ្ញុំ (សើច) តើគាត់ចង់បានកូនអត់ ប៉ុន្ដែខ្ញុំរៀបគម្រោងផ្ញើរពងកំណើតទុកសិន ចាំដល់ពេលជួបអនាគតស្វាមីចាំគិតគ្នាទៀត”

ជាក់ស្ដែងនៅក្នុង IG នាងបានផុសរូបភាពខណៈពេលនាងទៅផ្ញើរមេជីវិតញីរួមរាស់ហើយ ក្នុងវ័យ 37 ឆ្នាំ ហើយនាងបានសរសេរជាប្រយោគសារថា “Hi my eggs for the-future-is-yet-to-come” 

អត្ថបទដោយ : នីត្តា