Baifern ប្រាប់ថ្ងៃជាក់លាក់ដើម្បីអោយអ្នកសារពត៌មានសម្ភាសន៍តាមចិត្តតែ Nine Naphat បែរជាផុសរូបមួយនេះហើយសរសេរថា Take off! មានរូបភាព

ណាត់ថ្ងៃណាត់ពេលវេលាច្បាស់លាស់ជាមួយអ្នកកាសែតតែម្ដង សម្រាប់នរណាដែលចង់ដឹងការពិតពីពាក្យចរចាមរាមទាក់ទងនិងទំនាក់ទំនងរបស់គូស្នេហ៍ផ្អែមល្ហែម #បញ្ចប់ពាក្យថាមិត្ត Baifern-Pimchanok និង Nine Naphat ហើយក៏ចង់ប្រាកដចិត្តថាពេលនេះ #បញ្ចប់ពាក្យថាសង្សាដែលឬអត់

 

រហូតមកដល់ពេលថ្មីៗនេះរឿងថ្មីផលិតដោយ CHANGE2561  ចាក់ផ្សាយក្នុងកញ្ចក់ទូរទស្សន៍ប៉ុស្ដន៍ 31 ចេញលិខិតអញ្ជើញជាផ្លូវការថា​ នៅថ្ងៃព្រហស្បតិ៍ ទី 11 នេះ Baifern ដែលជាតួឯកក្នុងរឿង ត្រៀមខ្លួនរួមហើយនិងផ្តល់បទសម្ភាសន៍ចំពោះមុខមហាជន តាមពាក្យសន្យាដែលបានផ្ដល់អោយកាលពីកម្មវិធីលើកចុងក្រោយដែលនាងបានចូលរួមថា “សុំលើកក្រោយណាចា លើកក្រោយនិងនិយាយអោយយូរៗមិនរត់ទៅណាទេ”

ខណៈពេលជាមួយគ្នានោះខាងប្រុសក៏បានធ្វើសកម្មភាពនៅក្នុងបណ្ដាញសង្គមម្ដងទៀត @naphat_nine  ដោយធ្វើការរីផុសរូបក្នុងយន្ដហោះ ខណៈពេលធ្វើដំណើរទៅបំពេញភារកិច្ចអ្វីម្យ៉ាង អមជាមួយនិងសារខ្លីៗបែបនេះថា “Take Off”

អត្ថបទដោយ : នីត្តា