ដូចការសង្ស័យមែន! Nine ស្រក់ទឹកភ្នែកមិនខ្មាស់មហាជនក្រោយផ្ដល់ចម្លើយពិតរឿងបញ្ចប់ឋានៈបច្ចុប្បន្នជាមួយ Baifern! មានរូបភាព

ចេញមកប្រកាសច្បាស់ៗដោយខ្លួនឯងផ្ទាល់ហើយ សម្រាប់តួឯកប្រុស Nine -Naphat ចំពោះរឿងបញ្ចប់ឋានៈជាសង្សាជាមួយតារាសម្ដែងស្រី Baifern-Pimchanok ហើយត្រលប់មកជាមិត្តនិងគ្នាដូចដើមវិញ

ដែលបន្ទាប់ពីសន្និសីទសារព័ត៌មានបានបញ្ចប់ Nine ក៏បានដើរមកនិយាយសំណះសំណាលជាមួយនិងមហាជន ព្រមទាំងទទួលបានកំលាំងចិត្តពីបងៗអ្នកសារពត៌មានយ៉ាងច្រើនទៀតផង

ប៉ុន្ដែនៅខណៈពេលនោះសាម៉ីខ្លួនអោបទទួលកំលាំងចិត្តរួច ស្រាប់តែស្រក់ទឹកភ្នែកដោយគ្មានការអៀនខ្មាស់ឬគិតថាខ្លួនជាមនុស្សប្រុសទៀតនោះទេ ប្រលែងទឹកភ្នែកអោយស្រក់ហូរចុះមក

រឿងនេះធ្វើអោយអ្នកគាំទ្រអាណិតនិងសោកស្ដាយជាខ្លាំងចំពោះអ្នកទាំងពីរ មានតែកំលាំងចិត្តផ្ដល់អោយតែប៉ុណ្ណោះ ព្រោះនេះជាការសម្រេចចិត្តរបស់អ្នកទាំងពីរហើយ ហ្វេនៗមានតែពាក្យថាសោកស្ដាយនិងគោរពតាមការសម្រេចចិត្តរបស់សាម៉ីខ្លួន

អត្ថបទដោយ : នីត្តា