ផ្លូវស្នេហ៍របស់ Nine-Baifern ស្រលាញ់តែហេតុអ្វីមិនអាចបន្ដ?ពីមិត្តមកជាសង្សាពេលនេះនៅត្រឹមឈ្មោះអ្នកធ្លាប់ស្រលាញ់! មានរូបភាព

Nine Naphat បើកចិត្តនិយាយពីទំនាក់ទំនងស្នេហាជាមួយ Baifern ពេលនេះបញ្ចប់ពាក្យថាសង្សាមកនៅត្រឹមតែពាក្យថាមិត្ត សំណាងខ្លាំងណាស់ដែលបានស្រលាញ់គ្នា នៅតែមានបំណងល្អចំពោះគ្នាជានិច្ច

ប្រវត្តិស្នេហារបស់តារាសម្ដែងប្រុសស្រីល្បីឈ្មោះ Nine Naphat ជាមួយនិង Baifern-Pimchanok ពីគូចាប់ផ្គូរផ្គងពីសំណាក់ហ្វេនៗរហូតបានក្លាយទៅជាសង្សាពិតប្រាកដ ពេលអ្នកទាំងពីរនៅជាមួយគ្នាក៏ឃើញថាចុះសម្រុងនិងស្រលាញ់គ្នាខ្លាំងនិងគួអោយស្រលាញ់ទៀតផង ព្រោះតែ Baifern ជាមនុស្សស្រីអារម្មណ៍ចូលចិត្តលេងសើច ចំណែកខាង Nine ជាកំលោះពូកែអៀន នៅជាមួយគ្នាសាកសមបំផុត

ប៉ុន្ដែចុងក្រោយអ្នកទាំងពីរបានបើកចិត្តនិយាយស្រុះស្រួលក្នុងការបញ្ចប់ទំនាក់ទំនងមួយនេះ ព្រមបិទឆាកស្នេហ៍ 3 ឆ្នាំដែលអ្នកទាំងពីរបានសិក្សាមើលចិត្តគ្នា ហើយអ្វីដែលសំខាន់គឺគ្មាននរណានឹកស្មានដល់ថាអ្នកទាំងពីរត្រូវមកបញ្ចប់គ្នាបែបនេះ ព្រោះកាលពីចុងខែឧសភាទាំងគូបានកៀកកើយបណ្ដើរគ្នាទៅដើរលេងនៅក្រៅប្រទេសយ៉ាងផ្អែមល្ហែម

តែនៅថ្ងៃនេះខាង Nine បានចេញមកធ្វើសន្និសិទ្ធការសែតថា “ខ្ញុំសំណាងល្អណាស់ដែលបានស្រលាញ់គ្នា យើងជាមិត្តនិងគ្នា បានសាកល្បងទាក់ទងគ្នា គ្រប់ពេលគ្រប់វេលាសុទ្ធតែជាការចងចាំល្អៗ និងមានបំណងល្អអោយគ្នារហូត យើងបានស្រុះស្រួលគ្នាព្រមដើរថយក្រោយនិងត្រលប់មកជាមិត្តនិងគ្នាវិញ តែមិនមែនមានន័យថានៅថ្ងៃអនាគតឬពេលនេះយើងឈប់ផ្ដល់កំលាំងចិត្តអោយគ្នាឬមិននិយាយរកគ្នានោះទេ វាមិនមែនយ៉ាងដូច្នេះទេ មិនមានអ្វីមកជ្រែតជ្រេកទំនាក់ទំនងយើង គ្រប់យ៉ាងសុទ្ធតែអាស្រ័យទៅលើមូលដ្ឋានគ្រឹះនៃការយល់ចិត្ត អ្វីដែលសំខាន់មានតែបំណងល្អៗចំពោះគ្នា”

ហើយ Nine ក៏បាននិយាយដល់គ្រួសារ Baifern ដោយសម្លេងអួលដើមក (ទឹកភ្នែករលីងរលោង) “ថាអគុណដែលផ្ដល់ក្ដីស្រលាញ់អោយ ហើយសំណាងល្អខ្លាំងណាស់ដែលបានស្រលាញ់បានស្គាល់ជាមួយ Baifern គាត់ជាមនុស្សគួអោយស្រលាញ់កក់ក្ដៅនិងកត្តញ្ញូ”

ចំពោះសំនួរដែលអ្នកសារពត៌មានសួរថា “ការសម្រេចចិត្តថយជំហានមកនៅត្រឹមជាមិត្តបែបនេះ នៅតែមានក្ដីសុខមែនទេ?”

“ខ្ញុំក៏មិនអាចប្រាប់បាន រឿងខ្លះវាមិនមានហេតុផលតែយើងចង់ឃើញមនុស្សខ្លួនស្រលាញ់មានក្ដីសុខ យើងចង់ឃើញអ្នកដែលយើងស្រលាញ់មានតែស្នាមញញឹម ខ្ញុំយល់ឃើញថានេះគឺជារឿងធម្មតារបស់ជីវិតក្នុងការផ្លាស់ប្ដូរវាតែងតែកើតឡើងជានិច្ច សំខាន់លើចិត្តរបស់យើងថានិងសម្របខ្លួននិងវាយ៉ាងដូចម្ដេចហើយសម្របបានកម្រិតណា យើងទទួលយកវាបានទេ ខ្ញុំរស់នៅដោយ ប្រើគោលការណ៍នៃការផ្លាស់ប្តូរតាមដែលអាចធ្វើទៅបាន វាជារឿងធម្មតាដែលវាអាចកើតឡើង”

អត្ថបទដោយ : នីត្តា