Yaya បានទៅលេងផ្ទះនៅប្រទេសន័រវេសតែដល់ពេលបើកទ្វាផ្ទះភ្លាមបែរជាទៅជួបរឿងមួយនេះទៅវិញ……ឃើញហើយទន់ដៃទន់ជើង! មានរូបភាព

អោយតែមានពេលទំនេរបន្ទិច Yaya-Urasaya ប្រមូលខោអាវហោះហើរឆ្លងប្រទេសដើម្បីទៅលេងផ្ទះនៅប្រទេសន័រវេស ដើម្បីជួបជុំគ្រួសារសម្រាកលំហែកាយ

ជាក់ស្ដែង Yaya ក៏មិនភ្លេចក្នុងការប្រមូលយករូបភាពស្អាតនៅតំបន់នោះមកផ្ញើរហ្វេនៗបានទស្សនាជាមួយគ្នា ដោយលើកនេះនាងបានធ្វើកិច្ចការជាច្រើន មិនថាការលេងទឹក ឡើងភ្នំ រករបស់ឆ្ងាញ់ៗញុំ ឬការអង្គុយស្ងាត់ស្ងៀម អានសៀវភៅនៅកន្លែងដែលខ្លួនស្រលាញ់

ហើយអ្វីដែលធ្វើអោយសាម៉ីខ្លួនលាន់មាត់វ៉ាវ! ចេញមកខ្លាំងៗប្រហែលជាគេចមិនផុតពីវីដេអូបរិយាកាសស្រស់ស្រាយដែលនាងបានបើកទ្វាចេញទៅ ក៏បានឃើញពីភាពខៀវខ្ចីរបស់ធម្មជាតិជុំវិញបូករួមជាមួយនិងសម្លេងសត្វយំជាបន្តបន្ទាប់ រឿងនេះបានធ្វើអោយអ្នកគាំទ្រ ចូលមកចុចឡាយយ៉ាងច្រើន ហើយនៅខមិនក្នុងសម្លេងតែមួយថា បានឃើញបានស្ដាប់លឺសម្លេងតែប៉ុណ្ណឹងក៏មានក្ដីណាស់ទៅហើយ ពិតជាគួអោយចង់រស់នៅខ្លាំងណាស់ ហើយក៏មិនចម្លែកចិត្តថាហេតុអ្វីបានជា Yaya លង់ស្រលាញ់ផ្ទះមួយនេះខ្លាំង

អត្ថបទដោយ : នីត្តា