បេះដូងប្រេះស្រាំ! Nine ស្រក់ទឹកភ្នែកបន្ទាប់ពីអ្នកសារពត៌មានសួរសំនួរមួយនេះ……តែមូលហេតុសុំលាក់ទុកក្នុងចិត្តព្រោះជម្រើសមានតែមួយ! មានរូបភាព
បន្ទាប់តារាសម្ដែងប្រុសរូបសង្ហា Nine Naphat ចេញមកផ្ដល់សម្ភាសន៍ទាក់ទងនិងរឿងរ៉ាវស្នេហាជាមួយ Baifern Pimchanok ដែលទាំងពីរនាក់ផ្ដើមឡើងអស់រយៈពេល 3 ឆ្នាំ ហើយពេលនេះឋានៈនៅត្រឹមតែជាមិត្តដូចដើមប៉ុណ្ណោះ
ទាំងអស់នេះ Nine Naphat បានបញ្ជាក់ថាអ្នកទាំងពីរបាននិយាយគ្នាប្រកបដោយការយល់ចិត្ត “មិនមាននរណាត្រូវបន្ទោសនរណា ក្រៅពីខ្លួនខ្ញុំកាលពីមុន ខ្ញុំមិនអាចរក្សាតុល្យភាពទំនាក់ទំនងបានល្អ វាអាចមិនមែនជាហេតុផល ប៉ុន្តែដរាបណាវាផ្អែកលើមូលដ្ឋានគ្រឹះស្នេហា ការយល់ចិត្ត និងបំណងល្អ គ្រប់យ៉ាងវាស្ថិតទៅលើពេលវេលា យើងត្រលប់ក្រោយមកធ្វើជាមិត្តនិងគ្នា ដោយពួកយើងមិនបានខឹងឬស្អប់គ្នា យើងនៅតែផ្ដល់កំលាំងចិត្តអោយគ្នាទៅវិញទៅមក យើងនៅតែជាមិត្តដែលមានបំណងល្អចំពោះគ្នាដូចដើម ផ្ដល់កំលាំងចិត្តអោយគ្នា រយៈពេលដែលយើងទាក់ទងគ្នាវាពិតជាពេលវេលាដ៏សែនមានន័យនិងកក់ក្ដៅខ្លាំងណាស់”
“ការដែលយើងមានស្នេហាវាពិតជារឿងល្អខ្លាំងណាស់ ជាពិសេសពេលយើងបានជួបជាមួយមនុស្សដែលយើងស្រលាញ់ជាមនុស្សកក់ក្ដៅ មានភាពកត្តញ្ញូ ស្មោះត្រង់ ច្បាស់លាស់ និយាយគ្នាបានគ្រប់រឿង វាពិតជាល្អខ្លាំងណាស់ មានបំណងល្អ គាត់គឺជាមនុស្សដែលល្អបំផុតក្នុងចិត្តរបស់ខ្ញុំ”
“អគុណគ្រប់គ្នាដែលអាណិតស្រលាញ់ផ្ដល់កំលាំងចិត្ត អគុណគ្រប់គ្នាដែលនៅក្បែរ សូមអគុណដល់លោកប៉ាអ្នកម៉ាក់របស់ Baifern ដែលអាណិតស្រលាញ់ខ្ញុំមករហូត ខ្ញុំយល់ថាគ្រប់យ៉ាងគឺស្ថិតនៅលើក្ដីស្រលាញ់ជាគោល រឿងខ្លះបើមិនអាចប្រើហេតុផលបាន ចឹងមានតែទុកអោយពេលវេលាជាអ្នកដោះស្រាយ”
និយាយដល់ចំនុចនេះសាម៉ីខ្លួនក៏ទប់ទឹកភ្នែកលែងជាប់ ហើយក៏លែងគិតរឿងខ្មាស់គេដែរ នេះបង្ហាញថា Nine ស្រលាញ់ Baifern ខ្លាំងណាស់ ព្រោះមនុស្សមិនងាយសម្រក់ទឹកភ្នែកអោយនរណាទេ បើស្រស់គឺស្រលាញ់ខ្លាំងណាស់
អត្ថបទដោយ : នីត្តា