វគ្គបញ្ចប់បានមកដល់ហើយ! និទានរឿងស្នេហាជ្រាលជ្រៅជាមួយនិងហេតុផលបង្ខំចិត្តបែកទាំងចិត្តនៅស្រលាញ់ខ្លាំងរបស់…..សូម្បីតែអ្នកកាន់ជើងខាងម្ដាយពីមុនក៏ត្រូវខមិនគាំទ្រ! មានរូបភាព
ចេញមកផុសវគ្គបញ្ចាប់មុនពេលចូលគេងអោយគ្រប់គ្នាបានស្ដាប់និងគេងដោយអស់ចិត្ត សម្រាប់ផេកហ្វេសប៊ុកល្បី Jay Moy 108 V1 ព្រោះថ្មីៗនេះបានសម្រេចចិត្តសរសេរសាររៀបរាប់ពីរឿងរ៉ាវស្នេហាដោយការតែងរឿងនិទាន និងធ្វើអោយហ្វេនៗតាមដានក្នុងការអានយ៉ាងច្រើននៅលើបណ្ដាញសង្គម
ដោយខាង Jay Moy 108 V1 បានរៀបរាប់ថា “ឈប់និយាយបង្កាច់បង្ខូច Tarzan សម្រាប់ការជ្រើសរើសម្តាយរបស់គាត់ ព្រោះធាតុពិតទៅ Tarzan នៅមិនទាន់បានជ្រើសរើសអ្វីទាំងអស់ ប៉ុន្ដែ Aurora ជ្រើសរើសខ្លួនឯងក្នុងការដើរទៅប្រាប់ព្រះមាតាខ្លួនឯងថា….ខ្ញុំសុំបញ្ចប់ទំនាក់ទំនងជាមួយ Tarzan តែប៉ុណ្ណោះ”
“Tarzan បានត្រឹមតែគោរពចំពោះការសម្រេចចិត្តរបស់ Aurora ព្រោះប្រហែលជាគិតពិចារណាច្បាស់លាស់ហើយ ប្រហែលជាត្រូវដោះលែងគ្នាទៅទាំងដែលចិត្តនៅតែស្រលាញ់….មានតែប៉ុណ្ណឹងឯង”
“រឿងនិទានចប់តែប៉ុណ្ណឹងបានហើយ….ពួកស្នំទាំងឡាយកុំយល់ច្រលំទៀត ត្រូវគោរពការសម្រេចចិត្តរបស់ Aurora និង Tarzan រឿងទាំងអស់នេះអ្នកទាំងបីដឹងច្បាស់ហើយថាហេតុអ្វីបានជាមិនអាចទៅមុខបន្ដទៀតបាន”
“និយាយទៅអញអាចនិងត្រូវគេវ៉ៃមិនខានទេ #IprintMiaTarzan” បន្ទប់មក Bum Panadda ក៏ប្រញាប់ចូលទៅខមិនថា “អានដល់ចប់ រងចាំភាគបន្ដណាចា”
ខាងផេកក៏តបវិញថា “ម៉ែ អាណិត Aurora និង Tarzan ដល់ហើយៗៗៗ”
អត្ថបទដោយ : នីត្តា