Noom Kanchai សុំនិយាយម្ដងចំពោះរឿង Nine-Baifern ចែកផ្លូវគ្នា…..មិនមែនស្ដីបន្ទោសតែសុំចិត្តអ្នកម្ដាយ Nine ល្មមឈប់ហើយគួតែស្វែងយល់ភាពជាម្ដាយគេអោយបានច្រើនជាងនេះ! មានរូបភាព
ជារឿងមួយទៀតដែលធ្វើអោយហ្វេនៗមានការសោកស្ដាយជាខ្លាំង ចំពោះករណីចែកផ្លូវគ្នារបស់តួឯកប្រុសស្រីល្បីឈ្មោះយ៉ាង Baifern Pimchanok ជាមួយនិងសង្សាកំលោះរូបសង្ហា Nine Napat ដោយខាងប្រុសបានចេញមកបកស្រាយនិយាយចំពោះមហាជនរួចរាល់ច្បាស់លាស់ហើយកាសពីថ្ងៃទី 4 កន្លងទៅនេះ “មិនមាននរណាម្នាក់ត្រូវទទួលរកការស្ដីបន្ទោសនោះទេ ក្រៅពីខ្លួនខ្ញុំកន្លងមកមើលថែរក្សាទំនាក់ទំនងមួយនេះមិនបានល្អដោយខ្លួនឯង”
ក្រោយពីបទសម្ភាសន៍នេះបានបញ្ចប់ទៅ Moo Phim Phaka បានឆ្លើយតបសំនួររបស់អ្នកលេងបណ្ដាញសង្គមដែលចូលទៅបញ្ចេញអារម្មណ៍មិនពេញចិត្តចំពោះរឿងនេះថា “មានក្ដីសុខឬនៅចា?” ហើយខាងម៉ាក់ Nine ក៏តបវិញថា “កុំធ្វើដូចដឹងរឿងច្បាស់ ចាំម៉ែនិយាយម្ដង”
បន្ទប់មកទៀតខាង Noom Kanchai សិស្សច្បងអ្នកជិតដិតរបស់ Nine-Baifern ក៏បាននិយាយក្នុងកម្មវិធី ថ្ងៃត្រង់ទាន់ហេតុការណ៍ ទាក់ទងនិងរឿងដែលបានកើតឡើង សាម៉ីខ្លួនសុំឆ្លៀតឱកាសណែនាំដល់ម៉ែ Nine ផងដែរ
“ដោយបំណងល្អ សុំអោយម៉ែ Moo សម្រាកមិនបាច់ឆ្លើយតបអ្វីបន្ដទៀត នៅស្ងៀមៗស្ងាត់ៗល្អជាង ប៉ុណ្ណឹងក្មេងៗទាំងពីរក៏សោកស្ដាយនិងខូចចិត្តណាស់ទៅហើយ មិនចាំបាច់ចេញមកនិយាយអ្វីទៀតទេ”
តែដោយសារភាពជាម្ដាយ ម៉ែ Moo ក៏គួស្វែងយល់ពីភាពជាម្ដាយគេ ព្រោះ Moo ជាម្ដាយចិញ្ចឹមកូនតែម្នាក់ឯង ព្រោះនៅថ្ងៃធ្វើសន្និសីទសារព័ត៌មានកាលពីម្សិលមិញ Nine ឆ្លើយសំនួរមិនបានល្អប៉ុន្មានទេ ច្បាស់ណាស់ថាមិនជួយណែនាំអោយគាត់និយាយរបៀបមិញទេ តែគាត់និយាយចេញពីចិត្តពិតរបស់គាត់ ហើយអ្វីដែលសំខាន់ Nine សុខចិត្តទទួលគ្រប់យ៉ាងតែម្នាក់ឯង ជាពិសេសរឿងរបស់មម្ដាយដែលគ្រប់គ្នាកំពុងតម្រង់ទៅ តែ Nine សុខចិត្តទទួលយកតែម្នាក់ឯងទាំងអស់”
“ព្រោះដូច្នេះហើយទើបពេលខ្លះក៏ជះផលប៉ះពាល់ ទាំង Nine និង Baifern រួមទាំងម៉ែខ្លួនឯងផងដែរ គឺត្រូវតែទទួលផលប៉ះពាល់នេះ ប៉ុន្ដែបើនៅតែចេញមកឆ្លើយឆ្លងបែបនេះវាគ្មានថ្ងៃបញ្ចប់ទេ”
លោកបន្តថា៖ “រឿងនេះមានតែសួរអ្នកខាងក្នុងទើបដឹងច្បាស់ សម្រាប់អ្នកដែលដឹងនេះដឹងនោះដឹងខុសរឿង និងធ្វើដូចដឹងរឿងគេច្បាស់ទាំងមិនដែលដឹងរឿងខ្លួនឯងច្បាស់ផង ហើយចេះតែចេញមកនិយាយនោះនិយាយនេះវាមិនត្រឹមត្រូវទេ អ្នកដែលគេដឹងពិតប្រាកដគេមិននិយាយទេ ព្រោះវាជារឿងរបស់មនុស្សពីរនាក់ ហើយទៅចោទ Baifern មានអ្នកផ្សេងវាមិនត្រូវ វាជារឿងមិនពិត អាពួកធ្វើដូចដឹងរឿងច្បាស់”
អត្ថបទដោយ : នីត្តា