Baifern មានសកម្មភាពនៅលើបណ្ដាញសង្គមហើយបន្ទាប់ចែកផ្លូវគ្នាជាមួយ Nine Naphat ទទួលរកការរិះគន់គ្រប់បែបយ៉ាង! មានរូបភាព

ច្បាស់លាស់ហើយសម្រាប់ឋានៈបេះដូងពេលនេះ សម្រាប់តារាសម្ដែងស្រីស្អាត Baifern Pimchanok ជាមួយនិងសង្សា Nine Naphat  នៅពេលនេះបានផ្លាស់ប្ដូរឈ្មោះជាសង្សាមកនៅត្រឹមជាមិត្តជាផ្លូវការហើយ

ដោយក្រោយពី Nine ចេញមកប្រឈមមុខចំពោះមហាជនស្រាយបំភ្លឺជុំវិញរឿងរ៉ាវដ្រាម៉ាកាលពីថ្ងៃទី 4 ខែកក្កដាថ្មីៗនេះ ធ្វើអោយអ្នកគាំទ្រសោកសៅពេញប្រទេសចំពោះទំនាក់ទំនងរបស់អ្នកទាំងពីរ ហើយសំនួរក៏បានកើតឡើងនានា ជាពិសេសមានរឿងខ្លះបានក្លាយទៅជាការរិះគន់ធ្ងន់ធ្ងរ

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែង Baifern ក៏បានចេញមកធ្វើសកម្មភាពនៅក្នុង IG ម្ដងទៀត ដោយសាម៉ីខ្លួនផុស story រីករាយខួបកំណើតរបស់សិស្សច្បងអ្នកជិតដិត ហើយក្រោយមកក៏បានផុសស្គ្រីបសម្ដែងរឿង Tisha ដែលនិងត្រូវចាក់ផ្សាយឆាប់ៗនេះ

រឿងនេះអាចនិយាយបានថានាងសុំផ្ដោតអារម្មណ៍តែទៅលើមិត្តភ័ក្ដិហើយនិងការងារជាគោល ចំណែកឯរឿងស្ថានភាពបេះដូងទៅជាយ៉ាងណានោះ សូមរងចាំស្ដាប់ចេញពីមាត់សាម៉ីខ្លួនផ្ទាល់ចុះ ព្រោះនាងនិងផ្ដល់បទសម្ភាសន៍នៅថ្ងៃទី 11 កក្កដាខាងមុខនេះ

អត្ថបទដោយ : នីត្តា