Kimberly បង្ហាញចិញ្ចៀនរៀបការតែខុសប្លែកត្រង់ថាមានដល់ទៅ 4 វង់ហើយវង់នីមួយៗសុទ្ធមានអត្ថន័យច្បាស់លាស់និងជ្រាលជ្រៅខ្លាំងណាស់សម្រាប់នាង! មានរូបភាព
ត្រូវបានគេសួរញឹកញាប់ខ្លាំងដូចគ្នា សម្រាប់តារាសម្ដែងស្រីស្អាត Kimberly Ann ភរិយាជាទីស្រលាញ់របស់ Mak-Prin ដែលតែងតែឃើញនាងពាក់ចិញ្ចៀនរៀបការច្រើនវង់ហើយផ្សេងៗគ្នាទៀត
រហូតមកដល់ពេលនេះ Kimberly ក៏បានឆ្លៀតឱកាសអោយហ្វេនៗចូលមកជជែកសួរសំនួរផ្សេងៗក្នុង IG story ហើយក្នុងចំណោមសំនួរនោះសាម៉ីខ្លួនបានជ្រើសរើសយកសំនួរទាក់ទងនិងចិញ្ចៀនរៀបការ “មកបកស្រាយចិញ្ចៀនរៀបការចា”
រឿងនេះ Kimberly បានយកប្រអប់ដាក់ចិញ្ចៀនចេញមកអោយគ្រប់គ្នាបានឃើញទាំងអស់ ថែមទាំងបង្ហាញប្រាប់ថា “អូខេ បានចា មានអ្នកសួរមកច្រើនណាស់ ក៏ឆ្ងល់ដូចគ្នាចា ដូច្នេះសុំបកស្រាយពេលនេះទៅចុះ ខ្ញុំមានចិញ្ចៀនត្រឹមតែ 4 វង់នោះទេ”
“មួយវង់ដំបូងក៏ជាចិញ្ចៀនដែលបង Mak សុំរៀបការនៅប្រទេសស្វីស ប្រហែលជា 2 ការ៉ាត ខ្ញុំបានស្នើឱ្យផ្លាស់ប្តូរការកំណត់ពីរចនាប័ទ្ម Halo វាជារចនាប័ទ្មបុរាណ ព្រោះពេលចេញទៅក្រៅប្រទេសនឹងមិនមានការរំខាន ហាឡូផ្ទាល់ខ្លួននៅជុំវិញ ទើបយកទៅធ្វើជាក្រវិលអោយបងស្រីទាំងពីរនាក់វិញ ព្រោះវាមានតម្លៃណាស់សម្រាប់ពួកយើង”
“ចំណែកឯវង់ទី 2 ក៏គឺជាម៉ាកអាពាហ៍ពិពាហ៍ មានថ្ងៃខែឆ្នាំរៀបការរបស់ពួកយើងលើចិញ្ចៀន”
“វង់ទី 3 ក៏បានឆ្លាក់ដូចគ្នាចា វាវង់ដែលបង Mak គាត់ Upgrade អោយជាចិញ្ចៀនរៀបការណាចា 6 ការ៉ាត”
“វង់ទី 4 វាជាអំណោយអាពាហ៍ពិពាហ៍ពី Cartier ដែលត្រូវពាក់រួមជាមួយនិងវង់ទី 3 ចំណេកវង់ទី 2 និងពាក់គូជាមួយវង់ដំបូងណាចា សូមបញ្ចប់ការបកស្រាយ”
អត្ថបទដោយ : នីត្តា