កំលាំងចិត្តរាប់លានរាប់សែន! Baifern ខមិនរូប emoji រូបទឹកភ្នែកក្នុងប្រយោគពិតជាបង្ហាញពីភាពឈឺចាប់ពិតប្រាកដ! មានរូបភាព

ធ្វើការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍រួចរាល់ជាការស្រេចហើយ សម្រាប់រឿងថ្មី Ticha ដែលដើរតួដោយ Baifern Pimchanok ជាតួឯកនាំមុខ ហើយនាងបានផុសវីដេអូបង្ហាញស្នាដៃក្នុងការសម្ដែងបែបប្រកួតប្រជែង ហើយអាចនិយាយបានថានេះជារឿងពិបាកសម្ដែងរបស់នាងមួយទៀតក៏ថាបាន

រហូតមកដល់ពេលថ្មីៗនេះអ្នកដឹកនាំល្បីឈ្មោះ Ku Ekkasit ក៏បានបើកបង្ហាញក្រៅឈុតឆាកក្នុងការថតរឿងនេះ ដោយមាន Baifern កំពុងតែសម្ដែងក្នុងនោះនិងអមជាមួយប្រយោគសារថា “មិនមានការសងសឹកណាដែលមិនឈឺចាប់#Ticha onedoriginal” ក៏អមជាមួយនិងបទភ្លេង ដ៏កំសត់និងឈឺចាប់របស់ Palmy ផងដែរ

After Footer (Active) - damrei Mr1 Zone2

ក្រោយមក Baifern ក៏បានចូលមកចុចឡាយហើយខមិនខ្លីៗជារូប emoji សោកសៅរូបទឹកភ្នែកហូរស្រក់ចុះមក រឿងនេះធ្វើអោយហ្វេនៗនាំគ្នាចូលមកខមិនខាងក្រោម Baifern បន្ដយ៉ាងច្រើនហើយគ្រប់ប្រយោគសុទ្ធតែជាពាក្យលើកទឹកចិត្ត

អត្ថបទដោយ : នីត្តា