Mario ក្ដៅស្លឹកត្រចៀកបន្ទាប់ពីមានអ្នកបណ្ដាញសង្គម​ចូលមកខមិនប្រមាថមើលងាយព្រោះនាងទៅរាំនៅត្រង់កន្លែងមួយនេះ! មានរូបភាព

អាចនិយាយបានថាទាំងសង្ហា ទាំងចិត្តល្អលេខមួយ សម្រាប់តួឯកប្រុស Mario Maurer ជាមួយនិងសង្សាស្រីស្អាតអារម្មណ៍ល្អ Chanji Chanjira បន្ទប់ខាងប្រុសនិងខាងស្រីជួបអ្នកបណ្ដាញសង្គមចូលមកខមិនរិះគន់ខ្លាំងៗក្នុងបំណងមើលងាយរឿងការតែងខ្លួនថា “របស់ប្រើប្រាស់ហើយនៅអាចយកមកដាក់តាំងបានទៀត” រួមទាំងខមិនក្នុងវីដេអូរាំលើគំនូសផ្លូវដើរឆ្លងកាត់ថ្នល់ រហូតក្លាយទៅជាប្រធានបទរិះគន់ក្ដៅ

រឿងនេះកំលោះ Mario បានផ្តល់កំលាំងចិត្តដល់មិត្តស្រី មិនចង់អោយនាងស្ដ្រេស ហើយក៏មិនចង់អោយនាងយកខមិនអវិជ្ជមានអស់នោះមកគិត បើការិះគន់ណាក្នុងគោលបំណងស្ថាបនាអោយល្អប្រសើរយើងក៏យល់ តែបើវាអាក្រក់ខ្លាំងកុំយកមកគិតអី

“ខ្ញុំក៏សុំជាកំលាំងចិត្តមួយផ្នែកទៀតដល់អូន ពេលខ្លះខមិនណាមិនល្អយើងក៏គួតែប្រលែងវាទៅមិនបាច់គិតច្រើនទេ បើយើងយកមកគិតវានិងធ្វើអោយយើងស្ដ្រេសអត់ប្រយោជន៍ទេ ខ្ញុំថាអ្នកខមិនគួតែគិតពីចិត្តគំនិតរបស់អ្នកដទៃខ្លះផង ពេលខ្លះយើងចេះតែសរសេរទៅតាមអារម្មណ៍របស់យើងខ្លួនឯងក៏វាមិនត្រូវដែរ ត្រូវយកចិត្តគេមកដាក់ចិត្តយើង សុំអោយបន្ថយៗខ្លះទៅ”

“អូនគាត់អត់បានមករអ៊ូរទាំអ្វីនោះទេ ប៉ុន្ដែអាចដឹងបានថាគាត់ស្ដ្រេស ពេលខ្លះគាត់តាំងចិត្តធ្វើការ ខំបង្កើតមាតិកាចេញមក ប៉ុន្ដែមានអ្នកទៅខមិនមិនល្អ វាអាស្រ័យទៅទស្សនៈរបស់មនុស្សម្នាក់ៗប៉ុន្ដែបើខមិនរបស់យើងប៉ះពាល់ដល់ផ្លូវចិត្តផ្លូវអារម្មណ៍របស់អ្នកដទៃ ធ្វើអោយអ្នកដទៃមិនមានក្ដីសុខ ខ្ញុំយល់ថាវាមិនមែនជារឿងល្អនោះទេ”

“សួរថាតើគាត់មានភាពស៊ាំយ៉ាងណាចំពោះរឿងនេះ តាមពិតទៅគាត់ក៏ជាមនុស្សឆាប់ស្ដ្រេសឆាប់ពិបាកចិត្តដូចគ្នា បើសិនជាមានអ្វីប៉ះពាល់ផ្នែកខាងក្រៅគាត់ក៏ជាមនុស្សសប្បាយរីករាយ ប៉ុន្ដែមនុស្សយើងក៏មានចំនុចទន់ជ្រាយដែរ ខ្ញុំក៏ព្យាយាមផ្ដល់កំលាំងចិត្តដល់គាត់ គាំទ្រនិងលើកទឹកចិត្តកុំអោយគាត់ពិបាកចិត្តច្រើនពេក អ្នកទាំងអស់នោះគ្រាន់តែខមិនតាមតែអារម្មណ៍ ធ្វើអោយយើងមានអារម្មណ៍មិនល្អ បើវាជារឿងពិតយកវាមកកែថ្មីវាក៏ល្អ តែបើវាមិនមានអ្វីទាក់ទងសោះឬអវិជ្ជមានយើងក៏កុំទៅទទួលយកវាអី”

“គឺយើងមិនអាចហាមឃាត់បានចំពោះអ្នកចូលចិត្តខមិនមិនល្អ ដូចដែលប្រាប់អញ្ចឹងបើអ្នកខមិនតាំងចិត្តចង់អោយកែប្រែកាន់តែល្អប្រសើរ នោះយើងក៏អាចយល់បាន”

“ពេលដែលគាត់ផ្ដល់បទសម្ភាសន៍សរសើរថាខ្ញុំសង្ហាគ្រប់ពេលមកពីចង់អោយខ្ញុំសរសើរគាត់ខ្លះ អូនគាត់គួអោយស្រលាញ់ស្រាប់ទៅហើយ ស្អាត គាត់ព្យាយាមសរសើរខ្ញុំ បើនិយាយពីម្ដុំៗផ្ទះខ្ញុំៗក៏អូខេ តែបើចេញក្រៅខ្ញុំមិនប្រាកដទេ តាមធម្មតាខ្ញុំក៏សរសើរគាត់ ឈុតណាដែលគាត់ពាក់ស្អាតខ្ញុំក៏សរសើរគាត់រហូត ប៉ុន្ដែពេលសរសើរគាត់មិនសូវជឿ អូនគាត់ជាមនុស្សពិបាកជឿអ្នកដទៃ មានមោទនភាពដែលមានសង្សាស្អាតបែបនេះ”

អត្ថបទដោ​យ : នីត្តា