ស្ដាប់ហើយភ្ញាក់គំនិត! Noon Woranuch បើកបង្ហាញពីមូលហេតុដែលខ្លួនបានរៀបការជាមួយស្វាមីអ្នកមានហៃសូតែនៅខំធ្វើការរកលុយខ្លួនឯងត្រុកៗព្រោះ….! មានវីដេអូ

មានឱកាសបានមកអង្គុយជជែកជាមួយប្អូនៗអ្នកជិតដិតក្នុងកម្មវិធី Now You C-Amy EP.185  របស់ C Siwat និង Amy Klinprathum ក្នុងវគ្គ “ជប់លៀងក្រុមតួឯក” វគ្គនេះមានតារាសម្ដែងស្រីស្អាត Noon Woranuch ក៏បានមកចូលរួមជជែកជាមួយគ្នាដែរ ហើយក៏បានបើកចិត្តនិយាយជាំច្រើនរឿង

ដោយក្នុងចំណោមប្រធានបទនោះក៏មានរឿងមួយថា Noon Woranuch រៀបការជាមួយនិងសា្វមីអ្នកមានហៃសូយ៉ាង Todd Piti ហើយតែហេតុអ្វីនៅខំធ្វើការរកលុយខ្លួនឯងត្រុកៗបែបនេះ មិនថាជាការងារក្នុងវិស័យសិល្បៈ សម្ដែងរឿង ថែមទាំងមានធ្វើជំនួញផ្សេងៗទៀត ចំពោះរឿងនេះសាម៉ខ្លួនបានរៀបរាប់អំពីគំនិតរបស់ខ្លួ​នឯងថា…..

“ល្អហើយដែលគូបងជាគូសកម្មបែបនេះ បង Todd គាត់ក៏ចូលចិត្តអោយបងធ្វើការដូចគ្នា យើងគិតថាមនុស្សស្រីគ្រប់រូបហត់នឿយ គួតែមានអ្វីជារបស់ខ្លួនឯងនេះជារឿងមួយ ហើយយើងក៏មិនបានគិតថាត្រូវតែធ្វើការអ្វីនោះដែរ ប៉ុន្ដែមកពីខ្ញុំធំឡើងជាមួយនិងការធ្វើការតាំងពីក្មេងមកហើយ 

មុនបងចូលសម្ដែងរឿងណា ក៏ទៅទទួលស៊ីឈ្នួលរាំរបាំងថៃ ព្រោះបងបានហាត់រៀនរាំរបាំអស់នេះដែរ ពេលខ្លះក៏មិនបានចូលរៀនផងដែរ ព្រោះយើងត្រូវទៅរាំក្នុងកម្មវិធីសាលារៀនហើយក៏ច្រើនផងដែរ វាក៏ហត់តែយើងចេះរកលុយតាំងពីក្មេងមកហើយ ជាពិសេសនៅពេលយើងបានចាយលុយដែលខ្លួនឯងរកមកបាន ធ្វើក៏ដោយខ្លួនឯង វាពិតជាទីមោទនភាពខ្លាំងណាស់ យើងមិនចាំបាច់ទៅពឹងនរណា 

យើងមិនដឹងថាគូជីវិតរបស់ពួកយើង អនាគតនិងមានលុយ ឬមិនមានលុយ ប៉ុន្ដែនៅពេលយើងចាប់ផ្ដើមធំដឹងក្ដីយើងក៏បានរៀនពីមនុស្សកាន់តែច្រើនឡើង មិនថាជាពួកម៉ាករបស់ពួកម៉ាក ពួកម៉ាករបស់បង ពួកម៉ាករបស់ប្អូនជាច្រើនទៀត មានបញ្ហាអោយដោះស្រាយច្រើនណាស់ បងគិតថា 70-80ភាគរយ ដែលមានបញ្ហា យើងមនុស្សតែងតែមើលថែខ្លួនឯងមិនបាន ដូច្នេះហើយក៏គិតថាបើយើងនៅមានដៃមានជើងអាចធ្វើការបានយើងក៏គួតែធ្វើវាទៅ ហើយបើថ្ងៃណាមួយយើងជួបហេតុការណ៍ អាសន្នណាមួយយើងនិងមិនភ័យខ្លាច”

អត្ថបទដោយ : នីត្តា