Jennie BLACKPINK ត្រូវមហាជនរិះគន់ធ្ងន់បន្ទាប់ពីនាងបង្ហាញវីដេអូកំពុងជក់បារីអេឡិចត្រូនិច (pot) និងផ្លុំផ្សេងដាក់មុខក្រុមការងារ! មានរូបភាព

ក្លាយទៅជាប្រធានបទក្ដៅភ្លាមៗ Jennie BLACKPINK ត្រូវបានមហាជនរិះគន់យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមានវីដេអូចាប់បានថានាងកំពុងតែជក់បារីអេឡិចត្រូនិច (pot) ហើយនៅមានផ្លុំផ្សែងដាក់ជាងតុបតែងមុខនិងធ្វើសក់នៅក្នុងបន្ទប់តែងខ្លួនបិទជិត

ហើយវីដេអូនេះបានមកពី Vlog វីដេអូក្រៅឆាកការធ្វើការដែលសាម៉ីខ្លួនជាអ្នកផុសខ្លួនឯង មុននិងត្រូវបានលុបចេញនៅពេលបន្ទាប់មក ដោយហេតុនេះទើបធ្វើអោយរឿងនេះក្លាយទៅជាប្រធានបទដ្រាម៉ារិះគន់គ្រប់សារពើ និងធ្ងន់ធ្ងរ ទោះបីជា Jennie BLACKPINK មានអាយុ 28 ឆ្នាំហើយក្ដីនិងអាចជក់បារីបានក៏មែនពិត តែការជក់បារីក្នុងទីបិទជិត និងនៅក្នុងចំណោមក្រុមការងារផ្សេងៗជាច្រើននាក់ទៀត វាអាចបណ្ដាលអោយមានផលប៉ះពាល់ដោយសារតែបារីរបស់នាងបាន  រួមទាំងការជក់បារីនៅក្នុងទីកន្លែងអាគារបិទជិត ហើយក៏ជាការខុសច្បាប់របស់ប្រទេសកូរ៉េខាងត្បូងនិងអុីតាលី (ទីតាំតថតវីដេអូនេះ) ផងដែរ

ខមិនរបស់អ្នកបណ្ដាញសង្គមដែលរិះគន់ដល់ Jennie BLACKPINK ក្នុងការជក់បារីអេឡិចត្រូនិច

1, ច្បាស់ជាគាំងហើយ 1 ជក់ក្នុងពេលធ្វើការ 2 ជក់ក្នុងបន្ទប់បិទជិត 3 ផ្លុំផ្សែងដាក់ក្រុមការងារ 4 វីដេអូនមិនមែនគេលួចថត តែផុសខ្លួនឯង

2, មែនហើយ ខ្ញុំជាអ្នកគាំទ្ររបស់ Jenny អស់រយៈពេល 5 ឆ្នាំ ជិត 6 ឆ្នាំហើយ លើកនេះខ្ញុំមានអារម្មណ៍ថាមិនសមរម្យ ព្រោះខ្លួនខ្ញុំផ្ទាល់មិនចូលចិត្តអ្នកជក់បារីនៅកន្លែងសាធារណៈទេ។ តើមានមនុស្សប៉ុន្មាននាក់ដែលដួលដោយសាររឿងបែបនេះ? ពិតជាគ្មានយោបល់ទេ

3, ការដែលភ្ញាក់ផ្អើលនេះមិនមែនដោយសារគាត់ជក់ទេ តែស្លុតចិត្តព្រោះតែគាត់ផ្លុំផ្សែងដាក់អ្នកដទៃ

4, ដឹងអត់ថាហួសចិត្តត្រង់ណាទេ គឺហួសចិត្តនិងគួបន្ទោសដល់អ្នកផុសវីដេអូនេះធ្វើអោយរឿងនេះរបូតចេញមកបានយ៉ាងម៉េច តែមិនបានបន្ទោសដល់អ្នកសិល្បៈដែលគាត់ធ្វើអ្វីដែលមិនគួធ្វើនោះទេ

5, ក្រុម​បុរស​ជញ្ជក់​  Pot  = មើលទៅអស្ចារ្យ អាមនុស្សអាក្រក់ ត្រូវតែធ្លាក់នរក សណ្ដានមនុស្សតិរច្ឆាន សណ្ដានប្រុសអន់មែន ច្បាស់ជាកើតមហារីកមិនខានទេ សភាព មនុស្សប្រុសពិតប្រាកដ សួតខ្មៅ / ក្រុមមនុស្សស្រីជក់ Pot = ធម្មតា ប៉ុន្ដែបើជាងផាត់មុខមិនប្រកាន់ក៏មិនមែនជាបញ្ហាអ្វីដែរចា គាត់អាចជាជក់វីតាមីនស៊ីចា ឬក៏ជក់អ្វីដែលដែលជួយអោយគាត់អាម្មរណ៍ធូរស្បើយ

6, ប្រសិនបើអ្នកជាសិល្បករនៅក្នុងអគារពណ៌ផ្កាឈូក ឬអគារ Hibe អ្នកនឹងត្រូវស្តីបន្ទោសយ៉ាងធ្ងន់ធ្ងរ និងផុសបន្ដរាប់ម៉ឺន ឃើញ 7 យប់ 7 ថ្ងៃមិនចប់រឿងសោះ ចង់ដឹងថារឿងនេះអាចនិងស្ងាត់ដែរទេ ព្រោះក៏ជាករណីដូចគ្នា និងសិល្បៈករត្រូវគេជេររឿងជក់បារីក្នុងអគារ ហើយក៏ធ្វើបែបនេះខណៈពេលផាត់មុខដូចគ្នាទៀត

7, សរុបមកវីដេអូពិតជាមិនល្អទាល់តែសោះ ជក់នៅមុខអ្នកដទៃវាមិនល្អស្រាប់ទៅហើយ យ៉ាប់មែនក្នុង vlog Capri  យូធូប សំខាន់ Jennie ផុសខ្លួនឯងទៀត តែដោយសារមានការទាល់សំដីគ្នាខ្លាំងទើបត្រូវបានកាត់ចេញនិងផុសសារជាថ្មីម្ដងទៀតហើយ…

អត្ថបទដោយ : នីត្តា