លឿនជាងរន្ទះ! OA Entertainment ចេញសេចក្តីថ្លែងការណ៍ Jennie សមាជិកក្រុម BLACKPINK បានសុំទោសចំពោះចំពោះអាកប្បកិរិយាមិនសមរម្យរបស់នាង! មានរូបភាព
OA Entertainment ទីស្នាក់ការគ្រប់គ្រងរបស់ Jennie សមាជិកក្រុម BLACKPINK បានចេញមកថ្លែងការណ៍សូមអភ័យទោសក្រោយពីកើតមានការរិះគន់ Jennie ចំពោះកិរិយាមិនសមរម្យ ជក់បារីអេឡិចត្រូនិចនៅក្នុងបន្ទប់បិទជិត ទាំងបានបង្ហាញថា Jennie ខ្លួនឯងពិតជាសោកស្ដាយនិងខូចចិត្តហើយក៏បានសុំទោសគ្រប់គ្នាជាផ្លូវការហើយ
ពីប្រធានបទក្ដៅលើបណ្ដាញសង្គម Jennie ត្រូវបានគ្រប់គ្នារិះគន់រឿងនាងជក់បារីអេឡិចត្រូនិច និងផ្លុំផ្សែងដាក់មុខក្រុមការងារខណៈពេលផាត់មុខ ជាក់ស្ដែងខាងទីស្នាក់ការ ODD ATELIER ឬ OA Entertainment ដែលនាងបង្កើតឡើងដើម្បីមើលការខុសត្រូវការងារតែមួយ បានចេញមកថ្លែងការណ៍ចំពោះប្រធានបទនេះថា
“យើងសូមអភ័យទោសចេញពីចិត្តចំពោះគ្រប់គ្នាដែលយល់ថាមិនសមរម្យឬមិនសប្បាយចិត្តចំពោះទង្វើរបស់ Jennie នៅក្នុងខ្លឹមសារដែលបានចេញផ្សាយនៅថ្ងៃទី 2 ខែកក្កដាឆ្នាំ 2024
Jennie ព្រមទទួលកំហុសនិងខូចចិត្តជាខ្លាំងចំពោះរឿងនេះ ពីទង្វើមិនសមរម្យរបស់នាងដែលជក់បារីអេឡិចត្រូនិចបន្ទប់ ហើយនិងប៉ះពាល់ដល់ក្រុមការងារនិងអ្នកដទៃ Jennie បានសុំទោសដោយផ្ទាល់ខ្លួនចំពោះក្រុមការងារគ្រប់គ្នាដែលបានស្ថិតនៅក្នុងស្ថានភាពនោះនិងបានទទួលផលប៉ះពាល់
យើងសុំទោសចំពោះប្រិយមិត្ត ដែលខកចិត្តចំពោះហេតុការណ៍នេះ យើងសង្ឃឹមយ៉ាងមុតមាំថានិងមិនអោយកើតមានរឿងនេះឡើងទៀតនោះទេនៅថ្ងៃអនាគត
សូមអគុណ”
អត្ថបទដោយ : នីត្តា