មិននឹកថានិងមានថ្ងៃនេះ! Matt Peeranee បើកចិត្តនិយាយពីប្រវត្តស្នេហាជាមួយគូដណ្ដឹង Fame Phimdej មិនរំពឹងតែបែរជាបានផល! មានរូបភាព
អនាគតកូនក្រមុំស្រីស្អាត Matt Peeranee បន្ទាប់ពីបើកបង្ហាញខ្លួនគូរដណ្ដឹងរូបសង្ហា Fame Phimdej ជាមួយនិងឈុតឆាកសុំរៀបការដ៏គួអោយស្រលាញ់ដែលខាងប្រុសបានរៀបចំឡើង ចង់ប្រាប់ថាភ្ញាក់ផ្អើលទាំងសាម៉ីខ្លួនខាងស្រីនិងហ្វេនៗទូរទាំងប្រទេស
បន្ទាប់ពីនោះមកនៅលើបណ្ដាញសង្គមឃើញថាមានការផុសរូបជាបន្ដបន្ទាប់របស់អ្នកទាំងពីរ ជាពិសេសខាងប្រុសគឺជាកូនប្រុសរបស់លោក Apirat Siwapornpitak អតីតជំនួយការលេខាធិការអចិន្ត្រៃយ៍នៃទីក្រុងបាងកក។ បច្ចុប្បន្នកំពុងដំណើរការភោជនីយដ្ឋាន និងផ្តល់ការប្រឹក្សាផែនការអាជីវកម្ម
ជាក់ស្ដែង Matt បានចេញមកបើកចិត្តនិយាយរៀបរាប់អំពីកម្មវិធីសុំរៀបការក្នុងកម្មវិធីប៉ុស្ដន៍ GMM25 ហើយនាងក៏បានប្រាប់ថាជិតដល់ថ្ងៃរៀបការហើយ តែនៅឆ្ងល់ៗខ្លួនឯងនៅឡើយ ព្រោះនាងមិនធ្លាប់គិតថានិងមាននរណាម្នាក់មកសុំរៀបការនោះទេ ហើយនាងក៏គិតថាខ្លួនអាចនិងមិនល្អសម្រាប់នរណានោះទេ
“នៅពេលដែលថ្ងៃកាន់តែខិតជិតមកដល់ ខ្ញុំនៅតែច្របូកច្របល់ និងតក់ស្លុត។ វាដូចជា Fame បានសុំខ្ញុំរៀបការនៅប្រទេសន័រវេស ខ្ញុំគិតថាការជ្រើសរើសយកទីកន្លែងនេះក៏ព្រោះមានប៉ាៗនៅទីនោះដែរ ទើបឃើញថាជាឱកាសល្អសម្រាប់ការនេះ ខ្ញុំចាំពាក្យដែលនិយាយនោះមិនបានទេ ត្រូវត្រលប់មកមើលវីដេអូម្ដងទៀតថាខ្លួននិយាយអ្វីខ្លះ ពេលនោះខ្ញុំពិតជាចាំអ្វីមិនបានពិតមែន វាបាត់ចេញពីខួរក្បាលទាំងអស់ ធ្វើស្អីក៏មិនត្រូវ ជាក្ដីសុខដែលមិនធ្លាប់មានពីមុនទាល់តែសោះ មិនធ្លាប់គិតទេថានិងមាននរណាម្នាក់មកសុំខ្ញុំរៀបការ មិនដឹងថាខ្លួនល្អគ្រប់គ្រាន់សម្រាប់គេឬនៅ ខ្ញុំបានមកអង្គុយគិតពិចារណាថាមនុស្សប្រុសម្នាក់បើសុំនរណាម្នាក់រៀបការគាត់ត្រូវប្រមូលយកភាពក្លាហានខ្លាំងកម្រិតណា ប្រើកំលាំងចិត្តខ្លាំងកម្រិតណា ប្រើលុយអស់មិនស្ទើរទេ គ្រប់យ៉ាងត្រូវប្រើចិត្តប្រើបេះដូងទាំងអស់ ខ្ញុំនិយាយបានតែពាក្យថាអគុណតែប៉ុណ្ណឹងពិតមែន គាត់បានប្រាប់ថា ខ្ញុំនិយាយថាអគុណណាមិនគិតទេថានិងបានទទួលអ្វីដែលល្អបែបនេះក្នុងជីវិត”
“ក្រោយមកខ្ញុំក៏បានសួរគាត់ថារឿងវាយ៉ាងម៉េចខ្លះ ប៉ាៗដឹងតាំងពីពេលណា ពួកគាត់បានសហការគ្នារួចរាល់អស់ហើយ ប៉ាៗឆ្នាំនេះអាយុ 80 ឆ្នាំហើយដើរលែងចង់រួចហើយគាត់ក៏មិនចូលចិត្តញុំបាយក្រៅផ្ទះ គាត់មិនដែលចេញទៅញុំបាយពេលល្ងាចនៅឯណាផ្សេងទាល់តែសោះ ប៉ុន្ដែនៅថ្ងៃនោះប៉ាៗដូចខុសធម្មតាខ្លាំងណាស់ សប្បាយចិត្តដែលប៉ាៗលះបង់សម្រាបកូនខ្លាំងបែបនេះ គ្រប់យ៉ាងគឺសមាជិកគ្រួសារដឹងគ្រប់គ្នាទាំងអស់ អាចនិយាយបានថា Fame គាត់ពូកែខ្លាំងណាស់ រឿងចិញ្ចៀនកន្លែងឆាកគឺគាត់ធ្វើដោយខ្លួនឯងផ្ទាល់ បិតមិនអោយខ្ញុំដឹងទាល់តែសោះ ខ្ញុំនៅសួរគាត់ថាលាក់ចិញ្ចៀនយ៉ាងម៉េច បងលាក់យ៉ាងម៉េចបានជាខ្ញុំមិនដឹង (សើច)”
“”មាននរណាម្នាក់បើក warp ហើយបើករូបភាព Fame គាត់ភ្ញាក់ផ្អើលខ្លាំង ព្រោះគាត់មិនសូវសុំានិងរឿងសិល្បៈ គ្រួសាររបស់គាត់បានប្រលូកក្នុងសិល្បៈត្រឹមតែរយៈខ្លី”
“ជួបគ្នាក៏ព្រោះតែមិត្តភ័ក្ដជាអ្នកណែនាំចា ជាការណែនាំថាគាត់ជាម្ចាស់ហាង Home Ekkamai ពេលនោះមិត្តខ្ញុំគាត់ផ្ញើរខ្ញុំនិង Fame រយៈពេលដែលជួបគ្នាជាមួយគាត់ មិត្តភ័ក្ដគាត់ព្យាយាមចាប់គូអោយរហូត (សើច) ពេលនោះពិតជាសប្បាយខ្លាំងណាស់ ហើយពេលនោះខ្ញុំក៏បានតាំងចិត្តថានិងទៅបួលធ្វើជាដូចជីហើយ ខ្ញុំនិងនៅម្នាក់ឯងពិតប្រាកដណាស់ បេះដូងខ្ទិចខ្ទាំខ្លាចស្នេហា មិនគិតថានិងមាននរណាទៀតទេ គាត់ជាមនុស្សល្អណាស់ គាត់មិនល្អឥតខ្ចោះ តែខ្ញុំដឹងថាបើខ្ញុំបាត់បង់ម្នាក់នេះទៀតខ្ញុំច្បាស់ជាលែងបានជួបមនុស្សណាល្អដូចគាត់ទៀតហើយ យើងទាំងពីរក៏បានសន្សំចិត្តស្រលាញ់ជាមួយគ្នារឿយៗមក”
អត្ថបទដោយ : នីត្តា