ច្បាស់ការហើយ! HyunA – Yong Junhyung មានគម្រោងរៀបការជាមួយគ្នានៅខែតុលាឆ្នាំនេះ! មានរូបភាព

ថ្ងៃទី 8 កក្កដា 2024 គេហទំព័រ Koreaboo និង The Korea Times បានរាយការណ៍ថា HyunA និង Yong Jun-hyung គូរស្នេហ៍សិល្បៈ K-POP ជនជាតិកូរ៉េខាងត្បូង កំពុងតែត្រៀមខ្លួនចូលពិធីរៀបការជាមួយគ្នាឆាប់ៗ ដោយខាងទីស្នាក់ការខាងស្រីបានចេញមកអះអាងយ៉ាងជាក់ច្បាស់ បន្ទាប់​ពី​ព័ត៌មាន​បាន​ផ្សព្វផ្សាយ​មុន​នេះ​បន្តិច ថាទាំងគូនិងកាន់ដៃគ្នាចូលរោងការក្នុងថ្ងៃទី 11 តុលា ទីតាំងនិងរៀបចំឡើងនៅទីក្រុងសេអ៊ូល នៅមិនទាន់បើកបង្ហាញ

ដោយខាង AT AREA  ភ្នាក់ងាររបស់ Hyuna បានចេញមករាយការណ៍ថា “HyunA និង Yongjunhyung និងរៀបចំពិធីរៀបការនៅខែតុលាខាងមុខនេះ ហើយចាប់ផ្ដើមផ្លូវជីវិតថ្មីរបស់ពួកគេ ដោយមានមិត្តស្និតស្នាលនិងអ្នកស្គាល់ជិតដិតចូលរួម HyunA ទទួលយកសំណើរៀបការរបស់ Yong Junhyung អ្នកទាំងពីរផ្ដល់កំលាំងចិត្តដល់គ្នាទៅវិញទៅមកក្នុងកំឡុងពេលដែលពិបាក

យើងសូមអគុណដល់អ្នកគ្រប់គ្នាដែលតែងតែតាមដាននិងផ្ដល់ការគាំទ្រដ៏សែនកក់ក្ដៅមករហូត ទាំងក្នុងឋានៈជាសិល្បៈករ និងឋានៈជាបុគ្គល សូមអោយហ្វេនៗជួយជូនពរ HyunA ឲ្យ​បាន​សុខ​ទៅ​ថ្ងៃ​អនាគត។ បន្ទាប់ពីនាងធ្វើការសម្រេចចិត្តដ៏សំខាន់នេះ”

សម្រាប់ HyunA តារាចម្រៀងស្រីល្បីឈ្មោះមានអាយុ 32 ឆ្នាំជាអតិតសមាជិក 4Minute ហើយ Yong Jun hyung តារាចម្រៀងប្រុសអតិតសមាជិក  Highlight (BEAST) ប្រកាសទាក់ទងគ្នាកាលពីខែមករាកន្លងមកនេះ ហើយអ្នកទាំងពីរក៏បានផុសរូបកាន់ដៃគ្នាដើរនៅឆ្នេរសមុទ្រ ដោយខាង HyunA បាននិយាយថា “ជួយអាណិតស្រលាញ់ដល់ពួកយើងផង” ហើយខាងប្រុសក៏បាននិយាយដែរថា “យើងទាំងពីរពិតជាចុះសម្រុងគ្នាបានល្អណាស់ព្រោះតែកំលាំងវិជ្ជមានពីម្នាក់ៗ សង្ឃឹមថាគ្រប់គ្នានៅតែរំពៃមើលពួកយើង”

អត្ថបទដោយ​ នីត្តា