Chompoo ទោះរកលុយខ្លួនឯងបានច្រើនប៉ុណ្ណាក៏នៅតែចង់ចាយលុយស្វាមីថ្ងៃខួបកំណើត Not Wisarut ជូនកាដូលុយសុទ្ធទាំងដុំៗគ្រាន់តែតួលេខ…..! មានរូបភាព

តួឯកស្រីល្បីឈ្មោះកំពូលហ្វេសិនអ្នកម៉ាក់កូនបីយ៉ាង Chompoo Araya ថ្មីៗនេះឃើញនាងទើបតែប្រារព្ធធ្វើពិធីជប់លៀងខួបកំណើតកាលពី 28 មិថុនាកន្លងមកនេះ នាងជាប់រវល់បំពេញភារកិច្ចនៅប្រទេសបារាំង ប៉ុន្ដែខាងស្វាមីដែលនៅប្រទេសថៃបានរៀបចំ surprise ធ្វើខួបកំណើតដោយការខលវីដេអូនិងអោយកូណៗជូនពរខួបកំណើតម៉ាក់ៗ ថែមទាំងផ្លុំទានលើខេកយ៉ាងគួអោយស្រលាញ់ អាចនិយាយបានថាសកម្មភាពនេះធ្វើអោយម្ចាស់ខួបដល់ថ្នាក់ស្រក់ទឹកភ្នែក

ជាក់ស្ដែងមកដល់ពេលនេះម្ចាស់ខួបបានចូលរួមបើកបង្ហាញ Samsung Galaxy Z Fold 6 ហើយបានបើកចិត្តនិងដល់រឿងនេះថាឈឺចិត្តដែលមិនបាននៅធ្វើជុំជាមួយកូនៗ ពិតជារីករាយណាស់ដែលមានកម្មវិធីធ្វើក្រោយថ្ងៃខួប ថែមទាំងប្រាប់ទៀតថា ស្វាមីជាទីស្រលាញ់ចំណាយលុយសុទ្ធជាកាដូលាងមាត់

After Footer (Active) - damrei Mr1 Zone2

“ខួបកំណើតឆ្នាំនេះមិនចេះចប់ទាល់តែសោះ ព្រោះមិនបាននៅក្នុងប្រទេសថៃបញ្ហាពិបាករកសំបុត្រជិះត្រលប់មកវិញ ចំណែករឿងទឹកភ្នែកវីដេអូខលជាមួយកូនគឺមកពីមានអារម្មណ៍ថាមិនអស់ចិត្តរៀងឈឺចិត្តដែលខួបកំណើតឆ្នាំមិនបាននៅជាមួយកូន ប៉ុន្ដែក្មេងៗគាត់ក៏យល់”

ក្រៅពីនេះ Chompoo នៅបន្ថែមរឿងកាដូដែលសា្វមីជូនថា “រឿងនេះសូមមិនប្រាប់តែក៏ធ្វើអោយភ្ញាក់ផ្អើលរាល់តែឆ្នាំ គាត់គិតមិនចេញទើបសរសេរសែកអោយទៅ មកពីមិនដឹងថាត្រូវទិញអី សម្រាប់តួលេខលុយឃើញហើយត្រជាក់ចិត្តខ្លាំងណាស់ តែឆ្នាំនេះជាឆ្នាំចុងក្រោយដែលគាត់អាចជូនបែបនេះបាន ព្រោះបានប្រាប់គាត់រួចរាល់ហើយ”

អត្ថបទដោយ : នីត្តា