Will Chawin បង្ហោះរូបថតក្នុង IG អ្នកបណ្ដាញសង្គមសម្លឹករកមើលស្រមោលរបស់ Bella Ranee ចុងក្រោយមកស្វីតជាមួយគ្នាលើទូកកណ្ដាលទន្លេទៅវិញ! មានរូបភាព
បន្ទាប់ពីអ្នកជំនួញកំលោះរូបសង្ហា Will Chawin ធ្លាប់បានផុសរូបភាពគូរបស់តួឯកស្រី Bella Ranee នៅក្នុង IG ផ្ទាល់ខ្លួនរួចមកហើយ ជាមួយនិងដំណើរកំសាន្ដទៅក្រៅប្រទេសជាមួយគ្នា គ្រប់ពេលដែលទាំងពីរបង្ហោះរូបក៏តែងតែមានអ្នកតាមដាននិងរងចាំមើលរូបភាពគូផ្អែមល្ហែមជានិច្ចថានិងផុសឡើងនៅពេលណា
ហើយជាក់ស្ដែងនៅពេល Will Chawin ផុសរូបភាពលើបណ្ដាញសង្គម នៅក្នុងរូបនោះអាចនិយាយបានថាពិតជាសង្ហាខ្លាំងណាស់ បើចង់ប្រាប់ថាជាតារាក៏ជឿដែរ ជាមួយនឹងការជិះទូកមើលទេសភាពទន្លេចៅព្រះយ៉ា ហើយច្បាស់ណាថារូបទាំងអស់នេះមានអ្នកសួរច្រើនណាស់ ជាពិសេសរូបភាពដែលមានមនុស្សស្រីអង្គុយនៅក្បែរលើទូកជាមួយ បើមើលមួយភ្លេតៗគិតថាជារូបរបស់ Bella តែពេលមើលយូទៅដូចជារូបភាពម៉ាក់ប៉ារបស់ខាងប្រុស
តែទោះបីជានៅមិនទាន់មានរូបភាពគូ តែទាំង Bella និង Will ចេញមកផុសរូបដូចគ្នាក្នុង IG ក្នុងពេលតែមួយទៀត ដូចជាណាត់គ្នាអញ្ចឹង
អត្ថបទដោយ : នីត្តា