ទោះរឹងមាំប៉ុណ្ណាក៏ Baifern ទឹកភ្នែកព្រោះបែកទាំងចិត្តនៅស្រលាញ់ Nine ធ្វើដើម្បីបញ្ចប់ការរិះគន់លើម៉ាក់! មានរូបភាព

ចាត់ទុកថាជាការផ្ដល់បទសម្ភាសន៍ជាលើកដំបូងសម្រាប់តួឯកស្រីស្អាត Baifern-Pimchanok ជាមួយនិងរឿងវ៉ាវបេះដូងត្រូវបានប្ដូរឋាៈពីសង្សាមកនៅត្រឹមជាមិត្ត ដោយនាងបានបើកចិត្តនិយយាខណៈពេលធ្វើដំណើរទៅចូលរួមពិធីបួងសួងថតរឿងថ្មី ហើយក៏ឆ្លៀតឱកាសបកស្រាយរឿងរិះគន់ម៉ាក់របស់អតិតមិត្តប្រុស

“ដំបូងបង្អស់ ចង់សុំទោសបងៗដោយថ្ងៃមុននោះខ្ញុំមិនអាចផ្ដល់បទសម្ភាសន៍បានពិតមែន ព្រោះតែមានការងារត្រូវធ្វើបន្ដ ទើបសុំលើករហូតមកដល់ថ្ងៃនេះ

After Footer (Active) - damrei Mr1 Zone2

សភាពផ្លូវចិត្តខ្ញុំក៏មិនគិតថានិងមានថ្ងៃនេះ ព្រមទទួលថាខូចចិត្តខ្លាំងណាស់ ប៉ុន្ដែក៏យល់ វាជារឿងដែលយើងបានធ្វើការសម្រេចចិត្តរួមគ្នា គឺដូចដែល Nine ប្រាប់អញ្ចឹង យើងត្រលប់មកធ្វើជាមិត្តល្អចំពោះគ្នាវិញ វាជាផ្លូវល្អតែមួយគត់ដែលយើងអាចសម្រេចចិត្តរួមគ្នាធ្វើបាន”

“យើងទាំងពីបានគិតបាននិយាយគ្នាមកជាយូរហើយ រហូតមកដល់ពេលនេះក៏នៅតែនិយាយគ្នា យល់ចិត្តគ្នា ហើយក៏ស្រុះស្រួលគ្នានឹងធ្វើបែបនេះរួមគ្នា វាពិតជាពិបាកខ្លាំងណាស់សម្រាប់ការសម្រេចចិត្តមួយនេះ ប៉ុន្ដែចុងក្រោយវាជារឿងតែមួយគត់ដែលយើងគិតត្រូវគ្នា ពួកយើងបាននិយាយគ្នាចំពោះរឿងនេះមួយរយៈធំដែរហើយ បើសួរថានរណាផ្ដើមនិយាយមុន គឺយើងនិយាយគ្នាពិតមែន យើងសុទ្ធតែឃើញរឿងនេះដូចគ្នា យើងជួបរឿងរ៉ាវជាច្រើនជាមួយគ្នា យើងយល់ចិត្តគ្នាគ្រប់យ៉ាង”

“ចំណែករឿងរិះគន់ខ្ញុំមិនកើងទុកឬមិនសុខចិត្តអ្វីនោះទេ រឿងណាមិនពិតមិនមានត្រូវខ្វល់ចិត្ត រឿងទាំងអស់នេះមិនមានទាក់ទងនិងអ្នកណាទាំងអស់ ខ្ញុំសូមអះអាងម្ដងទៀតថាយើងទាំងពីរនាក់និយាយគ្នាច្បាស់លាស់ហើយ នេះជាការសម្រេចចិត្តរួមគ្នាទាំងពីរ ពួកយើងសុទ្ធតែឈឺចាប់ដូចគ្នាតែនេះជាច្រកចេញតែមួយគត់សម្រាប់ពួកយើង ថ្ងៃដែលគាត់ផ្ដល់បទសម្ភាសន៍ខ្ញុំបារម្ភពីគាត់ខ្លាំងណាស់ ហើយបារម្ភពេលស្រាប់ហើយ ថ្ងៃអនាគតខ្ញុំមិនទាន់ដឹងតែដឹងត្រឹមថាថ្ងៃនេះយើងជ្រើសរើសបែបនេះ”

“ស្នាមញញឹមនៅតែមានប៉ុន្ដែខ្ញុំក៏នៅសុំពេលក្នុងការមើលថែខ្លួនឯងសិន មើលថែបេះដូងខ្លួនផងដែរ ប៉ុន្ដែជឿថាអ្វីៗនិងល្អប្រសើរឡើង អគុណគ្រប់កំលាំងចិត្តដែលបានផ្ញើរមកអោយខ្ញុំ មានគ្រួសារមិត្តភ័ក្ដ អ្នកគ្រប់គ្រងផ្ទាល់ខ្លួន ហើយនៅមានហ្វេនៗទៀត ខ្ញុំឃើញមករហូតនិងគ្រប់ច្រកល្ហក វាពិតជាមានន័យណាស់សម្រាប់ខ្ញុំ”

“កំឡុងពេលពួកយើងទាំងពីរសម្រេចចិត្តថានិងធ្វើមិត្តគ្នាវិញនោះ ខ្ញុំក៏បានជំរាបប្រាប់គ្រួសារខាង Nine រួមទាំងគ្រួសាររបស់ខ្ញុំផ្ទាល់ គ្រួសារទាំងសងខាងគាត់យល់ពីចិត្តរបស់ពួកយើង ហើយក៏គោរពតាមការសម្រេចចិត្តរបស់ពួកយើងដូចគ្នា ទោះបីជាគ្រួសាររបស់ខ្ញុំគាត់រៀងពិបាកចិត្តខ្លះចំពោះពាក្យរិះគន់ ព្រោះលោកប៉ាអ្នកម៉ាក់គាត់មិនមែនជាអ្នកសិល្បៈ តែក្រោយមកពួកគាត់ក៏យល់គ្រប់យ៉ាង ហើយ​នៅ​តែ​គាំទ្រ​យើង​ដូច​ធម្មតា នៅតែអះអាងពាក្យដើមគ្រួសារទាំងសងខាងពិតជាយល់ចិត្តគ្នាមែន………..”

អត្ថបទដោយ : នីត្តា