Mario សើចលែងសមហួសចិត្តនិងអ៊ុំស្រីម្នាក់រត់មកប្រាប់ថាចូលចិត្តខ្លួនខ្លាំងតាមដានមើលគ្រប់រឿងសម្ដែងតែចុងក្រោយបែរជាច្រលំតួឯកប្រុសហើយសួររកឈ្មោះម្នាក់នេះវិញ! មានវីដេអូ

នៅពេលនេះគ្មាននរណាថាមិនស្គាល់ Mario Maurer តួឯកប្រុសល្បីឈ្មោះម៉ឺនលាននិងជាអ្នកតំណាងអោយប្រេនល្បីៗជាច្រើនទៀតនោះទេ តែជាក់ស្ដែងអ្នកខ្លះពេលបានជួបនិងសាម៉ីខ្លួនផ្ទាល់បែរជាទៅច្រលំនិងអ្នកផ្សេងទៅវិញ សើចពេញកម្មវិធី 3 zap តែម្ដង

ថ្មីៗនេះ Mario បាននិយាយពីហេតុការណ៍មួយដែលមានអ៊ុំស្រីម្នាក់រត់ចូលមកដោយក្ដីរីករាយសប្បាយចិត្តនិងនិយាយថា “ចូលចិត្តខ្លាំងណាស់ ចូលចិត្តខ្លាំងណាស់ អូយ!!!សប្បាយចិត្តខ្លាំងណាស់កូន……Nadech មែនទេហ្នឹងកូន” ធ្វើអោយ Mario គាំងយោបល់ហួសចិត្ត

After Footer (Active) - damrei Mr1 Zone2

ប៉ុន្ដែរឿងនេះ Mario ក៏មិនអោយខូចបរិយាកាស ប្រែស្ថានការណ៍បានភ្លាមៗដោយប្រាប់ថា “បាទមែនហើយ កុំភ្លេចទៅគាំទ្រមើលរឿងភាគថ្មីរបស់ខ្ញុំផងណាបាទ” Mario ឆ្លើយយ៉ាងរលូន រហូតអ៊ុំស្រីនិយាយពាក្យអគុណ និងសប្បាយចិត្តជាខ្លាំង Barry អើយ

ចំណែកឯខាងពិធីករពេលបានលឺរឿងនេះហើយ ផ្ទុះសំណើចពេញកម្មវិធី ព្រោះយល់ថាអ៊ុំស្រីគាត់កំប្លែងណាស់ទៅហើយ តែមកជួប Mario កាន់តែកំប្លែងជាងទៅទៀត ថ្ងៃក្រោយអោយចង់អោយ O ដើរតួជានរណាក៏បានដែរ ចង់ធ្វើ Mario ក៏បាន​ធ្វើជា Nadech  ក៏បាន

អត្ថបទដោយ​​ : នីត្តា