Sririta ដើរផ្សារញុំគុយទាវជាមួយប្រុសក្មេងសប្បាយៗតែអ្នកបណ្ដាញសង្គមភ្នែកល្អពិនិត្យឃើញរឿងគួអោយសង្ស័យព្រោះតែ……! មានរូបភាព

អាចនិយាយបានថាមិនមែនត្រឹមតែជាម្ដាយនិងកូនទេតែក៏ជាមិត្តល្អនិងគ្នាផងដែរ សម្រាប់តួឯកស្រី Sririta Jensen អ្នកម៉ាក់ស្រីស្អាតរបស់អូន Kawin

នៅពេលថ្មីៗនេះ អ្នកទាំងពីរបានធ្វើអោយអ្នកគាំទ្រត្រជាក់ភ្នែកត្រជាក់ចិត្តញញឹមតាមម៉ាក់កូនទាំងពីរដោយមិនដឹងខ្លួន ព្រោះតែវីដេអូបង្ហាញពីសកម្មភាពក្នុងថ្ងៃសម្រាកនិងដើរផ្សារញុំគុយទាវនៅហាងប្រចាំរបស់ម៉ាក់កូនមួយគូនេះ

After Footer (Active) - damrei Mr1 Zone2

ក្នុងវីដេអូនេះមិនត្រឹមតែបង្ហាញអោយឃើញពីរបៀបជីវិតរស់នៅប្រចាំថ្ងៃរបស់ម៉ាក់ៗស្រីស្អាតនិងកូនប្រុសដ៏គួអោយស្រលាញ់ប៉ុណ្ណោះទេ តែអូន Kawin ក៏ឆ្លាតមានប្រាជ្ញាគួអោយស្រលាញ់ទៀតផង រហូតធ្វើអោយគ្រប់គ្នាដែលបានឃើញបានជួបត្រូវធ្លាក់ក្នុងអន្លង់ស្នេហ៍កំលោះតូចគ្រប់ៗគ្នាតែម្ដង

តែក៏មានកន្លែងផ្សេងគួអោយចាប់អារម្មណ៍ផងដែរ ព្រោះថាក្រវិលដែលអ្នកម៉ាក់ស្រីស្អាតជ្រើសរើសយកមកពាក់លម្អក្នុងថ្ងៃសម្រាកធម្មតាៗតែមើលទៅដូចមិនធម្មតាសោះឡើយព្រោះគ្រាប់ពេជ្រធំខ្លាំងណាស់ ហើយពន្លឺចាំងជះរស្មីស្ទើរតែបើកភ្នែកមិនរួចទៅហើយ និយាយជារួមក្នុងថ្ងៃធម្មតារបស់ម៉ាក់តែមិនធម្មតារបស់ហ្វេនៗ ស្អាត ពូកែ និងមានស្ដុកស្ដម្ភពិតៗ

អត្ថបទដេោយ​​  : ​នីត្តា