អូនជាមនុស្សស្រីកម្រ! Pooklook សុខចិត្តលុតជង្គង់សុំ Mike Phattaradet រៀបការខ្លួនឯងតែលោកប៉ាអះអាងថាមិនអាច……! មានរូបភាព

រៀបចំធ្វើខួបកំណើតគម្រប់អាយុ 34 ឆ្នាំយ៉ាងកក់ក្ដៅសម្រាប់តារាសម្ដែងស្រីស្អាត Pooklook-Fonthip កម្មវិធីឃើញថារៀបចំឡើងយ៉ាងសាមញ្ញជាមួយនិងសមាជិកក្រុមគ្រួសារ និងមិត្តសម្លាញ់ រួមជាមួយនិងម្ចាស់ចិត្តរូបសង្ហា Mike Phattaradet 

ដោយខាង Mike Phattaradet បាន surprise ម្ចាស់ខួបដោយការទិញកាដូជាខ្សែកតម្លៃថ្លៃនិងប្រេនដែល Pooklook ចង់បានដូច្នេះហើយធ្វើអោយខាងស្រីសប្បាយចិត្តជាខ្លាំង

After Footer (Active) - damrei Mr1 Zone2

ហើយបន្ទាប់ពីត្រូវមិត្តភ័ក្ដបង្អាប់ថានាងនិងផ្ដល់អ្វីអោយមិត្តប្រុសវិញ ទើបធ្វើអោយម្ចាស់ខួបសុខចិត្តលុតជង្គង់សុំ Mike រៀបការបែបកំប្លែងៗដែលមានលោកប៉ាទះដៃញញឹមពេញចិត្តនៅក្បែរខ្លួនៗ

រឿងនេះធ្វើអោយខាងប្រុសត្រូវជូនពរដល់ Pooklook ពេលស្ដាប់ហើយត្រជាក់ចិត្តពិតៗ “មានក្ដីសុខខ្លាំងៗ រាល់តែថ្ងៃ មើលថែសុខភាពខ្លួនផង នៅជាមួយគ្នាយូរៗទៀត មានអ្នកស្ដាប់ច្រើនណាស់ហា រស់នៅជាមួយគ្នាអស់មួយជីវិតណា”

អត្ថបទដោយ : នីត្តា