Nonakul ទៅដើរលេងនៅញ៉ូយ៉កជាមួយនរណា…..មើលតែរូបមួយសន្លឹកនេះទៅដឹងហើយថាទៅជាមួយនរណាហើយស្វីតកម្រិតណា! មានរូបភាព
ធ្វើអោយបណ្ដារអ្នកគាំទ្រត្រូវរអ៊ូប្រាប់ថានឹកយ៉ាងខ្លាំងសម្រាប់តួឯកប្រុសរូបសង្ហា Nonakun Chanon ព្រោះបាត់ស្រមោលចេញពី IG មួយរយៈធំ តែរហូតមកដល់ពេលនេះសាម៉ីខ្លួនបានបង្ហាញខ្លួនជាមួយនិងភាពស្រស់ស្រាយខណៈពេលហោះហើរទៅកាន់ទឹកដីនៃទីក្រុងញ៉ូយ៉ក ប្រទេសអាមេរិក ទឹកមុខស្រស់ស្រាយសង្ហា ជាមួយនិងឈុតឡូយៗដូចកំលោះញ៉ូយ៉ក
អាចនិយាយបានថាការផុសរបស់កំលោះ Nonakun នៅលើទឹកដីអាមេរិកពិតជាធ្វើអោយហ្វេនៗភ្ញាក់ផ្អើលពេញប្រទេសតែម្ដង ព្រោះតែខាងម្ចាស់ចិត្តស្រីស្រស់យ៉ាង Aff Thaksaorn ក៏ទើបតែ check in នៅសហរដ្ឋអាមេរិកដូចគ្នា មិនដឹងថានេះជារូបភាពដែលកំលោះក្មេងហោះហើរទៅរកអ្នកម៉ាក់ស្រីស្អាតផងក៏មិនដឹង ព្រោះតែក្ដីនឹករលឹកបែកគ្នាច្រើនថ្ងៃ
ហើយរូបភាពនេះធ្វើអោយមានការចាប់អារម្មណ៍ខ្លាំងតែម្ដង ព្រោះតែកែវកាហ្វេក្នុងដៃបូករួមទាំងប្រយោគថា “cheesecake and a milk” ចង់ផ្ញើរអត្ថន័យអ្វីទៅដល់ Aff មែនទេ តែកំពុងគិតថាអ្នកថតរូបអោយតើជានរណាដែរ ឬមួយក៏ជាម៉ែ Aff ?
អត្ថបទដោយ : នីត្តា
idth=”1080″ data-src=”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUYnnLmJpfWE8CPxZXld0cbswSgY3LYUrixBYdFbPFw4ud9_MdG4h_zNXgYSMM2jqxaTY5ND3WUkjjagTGhbALaQKgI5UlPod7gPgbjzF91zdv-cSq5k9JDxvbYwhX-1ZBTBzzHE4q0D2gGttrRsRgbCztvpHWk0yghEiI0G2uGrarWUyQpiGRkQKnnW5E/s1600/452035277_763082472451440_5628960773005187768_n.jpg”/>