Taew-Pranai កំពុងតែធ្វើអោយអ្នកបណ្ដាញសង្គមសង្ស័យថាកំពុងតែដើរមើលកន្លែងរៀបមង្គលការព្រោះរូបស្វីតលេងទឹកស្រះមួយសន្លឹកនេះជាកន្លែងដែលអ្នកមានៗនិយមរៀបការ! មានរូបភាព

បន្ទាប់ពីទាក់ទងមើលចិត្តគ្នាអស់រយៈពេល 4 ឆ្នាំ​មកឃើញថាអ្នកទាំងពីរមានតែពេលវេលាល្អៗជាមួយគ្នា មានរូបភាពផ្អែមល្ហែមជាច្រើនបានបង្ហាញឡើងនៅលើបណ្ដាញសង្គម សម្រាប់ Taew Nathaporn និង Pranai Phonprapa អ្នកជំនួញធំម៉ឺនលាន ហើយគ្រប់គ្នាតែងតែហៅថា ហៃសូ Nai

កាលពីថ្ងៃទី 28 ខែមិថុនា កន្លងមកនេះ ហៃសូ Nai បានលុតជង្គង់សុំ Taew រៀបការយ៉ាងកក់ក្ដៅនិងមានការគាំទ្រពីសមាជិកគ្រួសារទាំងសងខាងនៅឯផ្ទះខៅយ៉ៃគ្រួសារខាងប្រុស មិត្តភ័ក្ដនិងអ្នកគាំទ្រនាំគ្នាអបអរសាទរជាមួយសាម៉ីខ្លួនយ៉ាងច្រើនតែម្ដង

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែង Taew-Pranai បានប្រមូលខោអាវហោះហើរទៅអឺុរ៉ុបដែលជាដំណើរកំសាន្ដដ៏សែនផ្អែមល្ហែម ព្រោះទីកន្លែងនីមួយៗដែលអ្នកទាំងពីរទៅសុទ្ធតែស្រស់ស្អាតនិងរ៉ូមែនទិកពិតៗនិងទំនើបស៊ីវិល័យសក្ដ័សមនិងគូស្នេហ៍មួយគូនេះណាស់

ជាពិសេសរូបភាពដែលទើបនិងផុសចេញមកនេះ ជារូបភាពដែលអ្នកទាំងពីរនាំគ្នាចុះលេងទឹកស្រះនៅប្រទេសអង់គ្លេស មើលទៅគ្រប់យ៉ាងនៅជុំវិញនោះគឺត្រជាក់ចិត្តត្រជាក់ភ្នែកខ្លាំងណាស់ នេះប្រហែលជាក្លិនស្នេហ៍របស់ Taew-Pranai គ្រប់ដណ្ដប់អស់ហើយមើលទៅ។ ក្នុងរូបភាពនោះក៏នៅមានកន្លែងដែលគ្រប់គ្នាចាប់អារម្ម​ណ៍និងសង្ស័យជាខ្លាំងផងដែរព្រោះរូបប្រសាទខាងក្រោយគ្រប់គ្នាគិតថាជា eynshamhall ដែលជាទីកន្លែងអ្នកមានហៃសូតែងតែទៅរៀបការនៅទីនោះ ដូច្នេះហើយមួយគូនេះមានភាគរយៈ 50 ទៅចូលរួមមង្គលការហើយ 50 អាចនិងទៅមើលទៅតាំងសម្រាប់ថ្ងៃពិសេសរបស់ខ្លួន

អត្ថបទដោយ : នីត្តា

eusercontent.com/img/b/R29vZ2xl/AVvXsEiukJAyjuZ3NhWOWcRaRmJyxyG1ZHDsldDc6VAiwkPPww0-J0oGSlp8wEu7kPqLBbQffBPG8b2WLFOp8LTIy35wXEtmBafyAxMQgZuwUXbUh1oEatPVJt9GvK3or3jPxhzdSvCZE0TZgJ2aF1YclL7J_crHZMm0DT5AN7pnbBybOWKy0-RNpdfILJvP5q2Z/s1600/452099777_18454837618039482_1402318416576535538_n.jpg”/>